
ការប្រើប្រាស់រថយន្តអគ្គីសនីកាន់តែមានការតម្រូវកាច្រើនឡើងៗនាពេលបច្ចុប្បន្ន ដោយសាររថយន្តអគ្គីសនីមានភាពសន្សំសំចៃខ្ពស់ ហើយទីតាំងសាកថាមពលអគ្គីសនីមានស្ទើរតែគ្រប់ខេត្តក្រុងទៅហើយ ជាពិសេសរថយន្តអគ្គីសនីជា
រថយន្តមួយប្រភេទ ដែលមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ ព្រោះវាមិនមានបញ្ចេញជាផ្សែងពុលផ្សេងៗ មកកាន់បរិយាកាសវិញ ដូចរថយន្តដែលប្រើប្រាស់ឥន្ធនៈឡើយ ហើយបើអនាគត រថយន្តអគ្គីសនីកាន់តែរីកដុះដាលឡើងដូច្នេះវានឹងជួយកាត់បន្ថយខ្យល់មិនល្អចេញពីផែនដីយើងបានមួយផ្នែកធំ។ ហេតុនេះទើបក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្តអគ្គីសនី DEEPAL មកកាន់ទីផ្សារប្រទេសកម្ពុជាផងដែដើម្បីស្របតាមទីផ្សារនាពេលបច្ចុប្បន្ន។ មុនពេលលោកអ្នកសម្រេចចិត្តទិញរថយន្តអគ្គីសនីយកទៅប្រើប្រាស់ គួរតែស្វែងយល់អំពីប្រភពនាំចូលរថយន្តអោយបានច្បាស់លាស់។
ការទិញរថយន្តអគ្គិសនីដែលមិនមែនជារថយន្តផលិតសម្រាប់ទីផ្សារអន្តរជាតិ Global Version និងនាំ ចូលគ្មានប្រភពច្បាស់លាស់លោកអ្នកនិងប្រឈមជួបបញ្ហាជាច្រើនដូចជា
-ប្រភពនាំចូល មិនច្បាស់លាស់ដោយអ្នកនាំចូលក្រៅផ្លូវការ អាចនឹងមិនមានឯកសារផ្លូវច្បាប់ ច្បាស់លាស់ និងមិនមានការត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារ នេះអាចមានហានិភ័យ
-ប្រឈមការបិទដំណើរការរថយន្តដោយរោងចក្រផ្ទាល់តែម្តង
-ភាសាប្រព័ន្ធ គឺភាសាដើមជាភាសាចិន ទោះបីជាបានបម្លែងទៅអង់គ្លេសក៏ដោយ ការបកប្រែ អាច មិនពេញលេញ នឹងអាចជួបប្រទះការគាំងពេលប្តូរភាសា
-ត្រូវបុកប្រូក្រាម / Program ដើម្បីអាចប្រើប្រាស់ System សម្រាប់ការបញ្ជារប្រព័ន្ធគ្រប់គ្រងរថយន្ត
-មានបញ្ហា System រថយន្តមិនដំណើរការ ដែលត្រូវបានបិទប្រព័ន្ធដោយក្រុមហ៊ុន Global
-មិនមានសេវាកម្មជួសជុល និងមិនមានគ្រឿងបន្លាស់សុទ្ធដែលនាំចូលពីរោងចក្រ
-ស្ថិរភាពនៃប្រព័ន្ធដំណើរការរថយន្ត អាចមានបញ្ហា, គាំងប្រព័ន្ធបញ្ជារក្នុងរថយន្ត, Screenមិនដំណើរការ ការប្រើប្រាស់ APPLE CAR Play និង ANDRIOD AUTO មិនមានភាពរលូន ឧស្សាហ៍ លោតចេញ ជាពិសេសក្រោយពីប្តូរភាសា។
-ប្រព័ន្ធអាប់ដេត System ការអាប់ដេតអាចជួបបរាជ័យ ឬអាចធ្វើឲ្យរថយន្តមានការគាំង System ដែលធ្វើឲ្យ រថយន្តមិនដំណើរការ។
-កម្មវិធីប្រើប្រាស់ទូទៅ ប្រើកម្មវិធីដែលបានកែប្រែ អាចបណ្តាលឱ្យមានបញ្ហាប្រព័ន្ធដំណើរការនៃរថយន្ត ។
-ប្រព័ន្ធបញ្ជាដោយសំលេង មិនស្គាល់ពាក្យបញ្ជាជាភាសាអង់គ្លេស ឬមិនដំណើរការឡើយ
-មិនមានប្រព័ន្ធផែនទីសម្រាប់មើលផ្លូវក្នុងប្រទេសកម្ពុជាទេ។
-តម្លៃលក់ដូរក្នុងទីផ្សារ មានតម្លៃទីផ្សារទាបជាង តែអាចជួបបញ្ហាជាច្រើនពេលប្រើប្រាស់។
ហើយនេះជាហេតុផលដែលលោកអ្នកគួរតែទិញរថយន្តអគ្គិសនី DEEPAL ពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជា Global Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ។
-រថយន្តអគ្គិសនី DEEPAL នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេលើវិស័យយានយន្តនៅកម្ពុជា
-មានការធានារហូតដល់ 8 ឆ្នាំ ឬ 24 ម៉ឺនគីឡូម៉ែត្រវែងជាងគេ
-ផ្តល់ជូនដោយឥតគិតថ្លៃជាមួយនឹង ដុំសាកនៅផ្ទះ 7KW/H, ដុំសាកចល័ត3.5KW/H និងដុំ V2L សម្រាប់ការទាញយកភ្លើងពីរថយន្តមកប្រើប្រាស់ផ្សេងៗ
-មានសេវាកម្មជួសជុល 24 ម៉ោង
-ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan
-ប្រព័ន្ធដំណើរការមានភាសាអង់គ្លេសពេញ (100%) និងគ្មានបញ្ហាភាសា
-ស្ថិរភាពនៃប្រព័ន្ធដំណើរការរថយន្ត
-ដំណើរការយ៉ាងរលូន អាចដំណើរការជាមួយ APPLE CAR Play និង ANDRIOD AUTO មិន មានការគាំងឬលោតចេញពេលកំពុងប្រើប្រាស់
-Update System បានយ៉ាងងាយស្រួលតាមរយ: WiFi ឬនៅមជ្ឈមណ្ឌលសេវាកម្មសម្រាប់ Global Version ស្តង់ដារអន្តជាតិ
-អាចប្រើប្រាស់ផែនទី GPS Google Map មានភាពត្រឹមត្រូវច្បាស់លាស់ សម្រាប់ការប្រើប្រាស់ក្នុង ប្រទេសកម្ពុជា
-ប្រព័ន្ធដោយបញ្ជាសំលេងដំណើរការបានត្រឹមត្រូវជាភាសាអង់គ្លេស
-ដំណើរការបានល្អដោយមិនមានពាណិជ្ជកម្មរំខានក្នុងពេលប្រើប្រាស់កម្មវិធីផ្សេងៗ
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចមកបើកបរសាកល្បងរថយន្តអគ្គិសនី Deepal ដោយផ្ទាល់នៅទីតាំង Showroom Deepal ដែលស្ថិតនៅផ្លូវព្រះមុន្នីវង្ស ទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ ឬទំនាក់ទំនងតាមរយះ លេខទូរស័ព្ទ 078 999 795 ៕