Wuling បញ្ចេញរថយន្តអគ្គិសនីសុទ្ធត្រកូល Bingo ថ្មី ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដែលថ្មីរបស់ខ្លួនមានកឈ្មោះថា Wuling Bingo S EV ប្រើថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ នេះ ក្នុងប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១១ ១០០ ដុល្លារ ដល់ ១៣ ៩០០ ដុល្លារ ។

Wuling Bingo S ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ១០១ សេះ ខណៈទំហំអាគុយ រួមទាំងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២៦៥ ម.ម ទទឹង ១ ៧៨៥ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងនៅនឹងមូដែល Bingo ដ៏ទៃ ដោយផ្នែកខាងមុខមានកាងសម្រាប់លំហូរខ្យល់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ ។ ខណៈផ្នែកខាងក្នុង មិនមានព័ត៌មានលម្អិតបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម