Nissan Qashqai e-POWER ជំនាន់ថ្មី ប្រើអគ្គិសនី លាយសាំង អាចរត់បានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan Qashqai e-Power ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៦ ប្រភេទកូនកាត់ Hybrid សម្រាប់នៅទីផ្សារតំបន់អឺរ៉ុប គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

Nissan Qashqai e-POWER ជំនាន់ទី៣ នេះ ដំណើរដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២,១ គីឡូវ់ាត់ម៉ោង ក៏ដូចជាចំណុះសាំង ៥៥លីត្រ រួមបញ្ចូលគ្នា អាចបើកបរបានចម្ងាយដល់ទៅ ១ ២០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅវិញមិនមានការផ្លាស់ប្តូរគួរឲ្យគត់សម្គាល់នោហទេ ដោតបានបំពាក់ប៉ាណាមួយផ្ទាំងរាងត្បូងពេជ្រ ចង្កៀងមុខ-ក្រោយប្រភេទ LED រាងស្រួច ទាំងប្រើប្រាស់ថាស់កង់ស្ព័រទំហំ ២១អ៊ីញ​ ឌីស្សាញថ្មីខុសពីជំនាន់មុន ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងប្រព័ន្ធប្រតិបត្តិការ Google Built-in ដែលអាចប្រើមុខងារជាច្រើនរបស់ Google ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម