
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បញ្ចេញជាផ្លូវការថា រថយន្ត Mitsubishi Grandis ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ប្រើថាមពលកូនកាត់ Hybrid សម្រាប់លក់នៅទីផ្សារអឺរ៉ុប ហើយគ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ជាមួយតម្លៃលក់ចាប់ពី ៣៩ ១៥៥ ដុល្លារ ។
សម្រាប់រថយន្ត Mitsubishi Grandis ថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង CMF-B platform ផ្តល់នៅជម្រើសម៉ាស៊ីន Hybrid ចំនួន ២ រួមមាន៖
- ប្រព័ន្ធ Mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ១៤០ សេះ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch
- ប្រព័ន្ធ full-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបានសរុប ១៦០ សេះ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ភ្ជាប់ដោយប្រអប់លេខអូតូ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤១០ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៣៨ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដោយបានប្រើប្រាស់ភាសារចនា Mitsubishi Dynamic Shield ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon និងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ ដែលបញ្ចូលរដល់ទៅ ២០មុខងារឯណ្ណោះ ៕