Huawei បញ្ចេញប្រេនរថយន្តថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញនៅចុងឆ្នាំនេះ!

បន្ទាប់ពីប្រកាសសហការគ្នា ពេលនេះ ក្រុមហ៊ុន SAIC និង Huawei បានប្រកាសបង្ហាញចេញនូវម៉ាក ឬប្រេនរថយន្តថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះគឺមានឈ្មោះថា Shangjie ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនូវរថយន្តម៉ូឌែលដំបូងនៅចុងឆ្នាំនេះ។

បើយោងតាមរូបភាពដែលបានបង្ហាញ រថយន្តថ្មីនេះ គឺជារថយន្តបែបអនាគត ដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធបច្ចេកវិទ្យា LiDAR នៅលើដំបូល និងប្រព័ន្ធកាប៊ីនឆ្លាតវៃ ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei និងប្រព័ន្ធ AI សម្រាប់បញ្ជាសម្លេង និងអេក្រង់ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា រថយន្តថ្មីនេះ គឺត្រូវបានរំពឹងថានឹងមានតម្លៃលក់ចន្លោះពី ២០ ៧០០ដុល្លារ ទៅ ៣៤ ៥០០ដុល្លារ តែប៉ុណ្ណោះ ​នៅក្នុងទីផ្សារប្រទេសចិន ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម