
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើដាក់បញ្ចេញនៅរថយន្ត Smart #5 EHD ប្រភេទ midsize-SUV ប្រើថាមពលអគ្គិសនី លាយសាំង PHEV សម្រាប់នៅទីផ្សារប្រទេសចិន ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែម៉ូដែលប្រើអគ្គីសនីសុទ្ធ BEV បច្ចុប្បន្នមានតម្លៃលក់ចាប់ពី ៣៣ ៤០០ ដុល្លារ ដល់ ៥១ ២០០ ដុល្លារ ។
សម្រាប់ Smart #5 EHD ប្រភេទ PHEV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៦១ សេះ ផ្គួបជាមួយអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើលបរបានចម្ងាយ ២៥០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គីសនីសុទ្ធ ខណៈប្រើអគ្គីសនី លាយសាំង អាចបើកបរបាន ១ ៦០០ គីឡូម៉ែត្រ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅគឺដូចគ្នាទៅនឹងម៉ូដែលប្រើអគ្គីសនីសុទ្ធ មានបំពាក់ប៉ាណាបិទជិតរ អមជាមួយកាងរន្ធខ្យល់ទំហំធំធ្វើពីអាលុយមីញ៉ូម និងចង្កៀងមុខ-ក្រោយប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាងលេងការឌីស្សាញដូចគ្នា ។ ខណៈផ្នែកខាងក្នុង មិនទាន់មានព័ត៌មានលម្អិត ឬរូបភាពណាមួយបង្ហាញនៅឡើយទេ ៕