Huawei Stelato S9T Wagon សាកថ្មម្ដងបើកបាន៨០០គ.ម ត្រៀមដាក់លក់​នៅ​ខែ​កញ្ញា

Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន បាន​បង្ហាញ​រូបភាព និង​លក្ខណៈ​ពិសេស​នៃ​រថយន្ត Stelato S9T ប្រភេទ Wagon ដំបូង​បង្អស់​របស់​ម៉ាកយីហោ HIMA (Harmony Intelligent Mobility Alliance)។ រថយន្ត​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​ទីផ្សារ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២៥។

Huawei and BAIC enter a new niche with the Stelato S9T electric wagon -  ArenaEVម៉ាកយីហោ HIMA (Harmony Intelligent Mobility Alliance) ជា​សម្ព័ន្ធភាព​​ផ្តួចផ្តើម និង​ដឹកនាំ​ដោយក្រុមហ៊ុន Huawei ។ រថយន្ដស្ថិតក្រោមបុត្រសម្ព័ន្ធ HIMA បច្ចុប្បន្ន​រួមមាន Aito, Luxeed, Maextro និង​ការ​បន្ថែម​ចុងក្រោយ​បំផុត​គឺ Shangjie។ រថយន្ត Stelato S9T ​ផ្ដល់ជូនជាជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (PHEV) Plug-in Hybrid Electric Vehicle ខណៈម៉ូឌែលអគ្គិសនី​សុទ្ធ​មាន​រយៈ​ចម្ងាយ​បើកបរ ៨០១គីឡូម៉ែត្រ។ 

Stelato S9T nova vrsta električnog karavana iza kojeg stoje Huawei i BAIC –  Racunalo.comStelato S9T ​មានប្រវែងតួខ្លួនសរុប ៥ ១៦០មម ទទឹង ២ ០០៥មម កម្ពស់ ១ ៤៩២មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។ រថយន្តនេះ​ផ្ដល់ជូនជាជម្រើសប្រើប្រាស់បុងមួយនិងបុងពីរ ទាំងម៉ូឌែលប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (PHEV) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BAIC and Huawei develop EREV variant of the Stelato S9 sedanខាងក្រោមនេះជាកម្រិតសមត្ថភាពរបស់រថយន្ដ Huawei Stelato S9T

  • ម៉ូឌែលប្រើអគ្គិសនី
    • បំពាក់​មកជាមួយអាគុយ NMC ទំហំ ១០០ kWh របស់ក្រុមហ៊ុន CATL ។
    • ម៉ូឌែលប្រើបុងមួយ RWD ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ នៅផ្នែក​ខាងក្រោយ​អាចផលិតកម្លាំង បាន ២២៧ kW សាកថ្មមួយពេញ អាច​បើកបរបានចម្ងាយ ៨០១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។
    • ម៉ូដែលប្រើបុងពីរ AWD ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ ម៉ូទ័រអគ្គិសនីផ្នែក​ខាងក្រោយ​អាចផលិតកម្លាំង បាន ២២៧ kW ម៉ូទ័រអគ្គិសនីនៅខាងមុខ​អាចផលិតកម្លាំងបាន ១៥៨kW អាច​បើកបរបានចម្ងាយ ៧២១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
  • ម៉ូឌែលប្រើអគ្គិសនីលាយសាំង (EREV)
    • ម៉ូដែល EREV (Extended-Range Electric Vehicle) ផ្ដល់ជូនមកជាមួយជម្រើស​អាគុយ LFP ទំហំ ៣៧ kWh និង NMC ទំហំ ៥៣.៤ kWh ប្រើ​អគ្គិសនី​សុទ្ធអាចបើកបានចម្ងាយ ៣៥៤គីឡូម៉ែត្រ ប៉ុន្តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៣០៥គីឡូម៉ែត្រ។​ រថយន្ដដំណើរដោយ​ម៉ាស៊ីន​ភ្លើង ICE ចំណុះ ១.៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនិអាចផលិតកម្លាំង ១១៨kW។ 

Leaked Images Reveal Stelato S9 Wagon with AITO M8 Inspired Taillightsរថយន្ដ​ទាំង២ម៉ូឌែលនេះ​នឹង​បំពាក់មកជាមួយប្រព័ន្ធជំនួយ​ការបើកបរចុងក្រោយ​បំផុត​របស់ Huawei គឺប្រព័ន្ធ ADS 4.0 គាំទទ្រឧបករណ៍​ចាប់សញ្ញា ៣២គ្រាប់ រួម​មាន Lidar ចំនួន ៤ (រួម​ទាំង Lidar ១៩២ ខ្សែ​របស់ Huawei) Radar រលក​មីល្លីម៉ែត្រ 4D ចំនួន ៥ កាមេរ៉ា​ខាងក្រៅ ១១គ្រាប់ និង Radar Ultrasonic ១២គ្រាប់នៅជុំវិញរថយន្ដ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម