Lexus GX 460 ឆ្នាំ២០២០ បង្ហាញខ្លួននៅអឺរ៉ុប និងអាស៊ីកណ្តាល

កាលពីឆ្នាំមុន ក្រុមហ៊ុន Lexus បានបង្ហាញរថយន្ត GX 460 ស៊េរីឆ្នាំ២០២០ សម្រាប់ទីផ្សារអាមេរិកខាងជើង ហើយឥឡូវ SUV ប្រណីតរបស់ជប៉ុននេះ បានបង្ហាញខ្លួនជាផ្លូវការនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាលផងដែរ។

រថយន្ត Lexus GX 460 ឆ្នាំ២០២០ ត្រូវបានផលិតផ្អែកតាមរថយន្ត Toyota Land Cruiser Prado ដោយវាបានបំពាក់ប៉ាណាមុខធំប្រចាំត្រកូល Lexus ជាមួយនឹងចង្កៀង LED ភ្នែក៣ មើលទៅរឹតតែកាច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ក៏បានបន្ថែមពណ៌ថ្មីសម្រាប់ GX 460 នេះដែរ គឺ Sonic Titanium, White Pearl, Mercury Grey, Black, Starlight Black, Garnet Red, Fire Agate និង Deep Blue។

បន្ថែមពីនេះ GX 460 ថ្មីមានមុខងារ Crawl Control ដែលអាចឲ្យវាគេចផុតពីការជាប់ផុងយ៉ាងងាយស្រួល ខណៈមុខងារនេះក៏មានលើ Lexus LX 570 និង Toyota Land Cruiser ផងដែរ។ រថយន្ត SUV ខ្នាតធំនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៦លីត្រ V8 មានកម្លាំង ២៩២សេះ ប្រើប្រអប់លេខអូតូ ECT-i ៦វគ្គ និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម