
រថយន្ដ Lynk & Co 07 EM-P Lidar Edition ទទួលបានការដាប់ដេតបំពាក់បន្ថែមជាមួយប្រព័ន្ធបើកបរឆ្លាតវៃ G-Pilot របស់ Geely គ្រោងនឹងចេញលក់ជាផ្លូវការនៅលើទីផ្សារនៅចុងខែកញ្ញាខាងមុខនេះ។ រថយន្ត Lynk & Co 07 EM-P ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីអត្រារក្សាតម្លៃរយៈពេលមួយឆ្នាំសម្រាប់រថយន្ត Plug-in Hybrid ប្រភេទ Sedans ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ចេញផ្សាយដោយសមាគមអ្នកចែកចាយរថយន្តចិន (CADA)។
ចំពោះរូបរាងខាងក្រៅនៃរថយន្តថ្មីនេះបន្តរក្សានូវទស្សនទានរចនាបថ “Next Day” ដោយមានការបន្ថែមនូវ Lidar នៅលើដំបូល ទឹកថ្នាំពណ៌ថ្មីប្រភេទ “Aurora Silver” និងផ្នែកខាងមុខខាងក្រោមត្រូវបានកែសម្រួល។ ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ G-Pilot H7 ដែលបំពាក់នៅលើរថយន្ត គឺដំណើរការដោយបន្ទះឈីប NVIDIA Drive Thor មានថាមពលគណនាបាន ៧០០ TOPS ដើម្បីគាំទ្រមុខងារ Highway NOA (Navigate on Autopilot នៅលើផ្លូវហាយវេ), City Streets NOA (Navigate on Autopilot នៅលើផ្លូវក្នុងទីក្រុង) និងការរុករកពីផ្ទះទៅផ្ទះដោយមិនចាំបាច់ប្រើផែនទី HD។
Lynk & Co 07 EM-P Lidar Edition ជារថយន្ដប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ដំណើរការដោយម៉ាស៊ីនចំណុះ អាចផលិតម្លាំងបាន ១៦១សេះ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី និងបំពាក់មកជាមួយអាគុយ Lithium Iron Phosphate ទំហំ ១៨.៤ kWh ប្រើអគ្គិសនីអាចបើកបានចម្ងាយ ១០៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ ចំពោះកម្រិតតស៊ីសាំងរថយន្ដនេះសុីត្រឹម ៤.៦៥ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ៕