ក្រុមហ៊ុន Hyundai បានប្រកាសតម្លៃនៃរថយន្ត Sonata Hybrid ស៊េរីឆ្នាំ២០២០ ជាផ្លូវការ គឺចាប់ពី ២៧ ៧៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត Hyundai Sonata Hybrid ឆ្នាំ២០២០ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ១៥០សេះ និងម៉ូទ័រអគ្គិសនីកម្លាំង ៥២សេះ។ វាប្រើប្រអប់លេខអូតូ ៦វគ្គ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៤,៧លីត្រ/ក្នុងក្រុង ៤,៣លីត្រ/ក្រៅក្រុង និង ៤,៥លីត្រ/ជាមធ្យម ក្នុង១០០គីឡូម៉ែត្រ។
មិនតែប៉ុណ្ណោះ Sonata Hybrid បានបំពាក់ដំបូល Solar Roof System ដែលអាចសាកភ្លើង និងជួយឲ្យវាបើកបានចម្ងាយ ៣,២គីឡូម៉ែត្របន្ថែមទៀតផងក្នុងមួយថ្ងៃ។ រថយន្តនេះនឹងចេញលក់នៅសហរដ្ឋអាមេរិក ក្នុងខែមិថុនា៕