
Leapmotor គឺជាម៉ាករថយន្តអគ្គិសនីដ៏ល្បីដែលជាសមាជិកនៃក្រុមហ៊ុនយក្សនៅអឺរ៉ុបគឺ Stellantis Group ហើយឥលូវនូវមានវត្តមាននៅប្រទេសកម្ពុជាជាផ្លូវការហើយតាមរយៈក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខរបស់ខ្លួនគឺ TF Motors Cambodia។ វត្តមានរថយន្ត Leapmotor ពីរម៉ូដែលដំបូងគេដែលមាននៅលើទីផ្សារកម្ពុជាគឺ Leapmotor C10 និង Leapmotor T03 បានបង្កើនការចាប់អារម្មណ៏ជាខ្លាំងលើតម្លៃដ៏សមរម្យ និង ភាពទំនើបមិនគួរអោយជឿ។ អំពីរថយន្ត Leapmotor C10 បានរចនាយ៉ាងទាក់ទាញនិងមានអំណាច ចំណែកផ្នែកខាងក្នុងវិញគឺធំទូលាយយ៉ាងប្រណិត អមដោយលក្ខណៈពិសេសដ៏សំបូរបែប និង មានរយៈចម្ងាយបើកបរបានឆ្ងាយ ៥៣០Km ហើយមានតម្លៃដ៏អស្ចារ្យត្រឹមតែ ៣០ ០០០ដុល្លារប៉ុណ្ណោះ ព្រមទាំងទទួលបានការធានារយៈពេល ៥ឆ្នាំទៀតផង ដែលពិតជាមានការប្រកួតប្រជែងខ្លាំងក្នុងផ្នែករថយន្តអគ្គិសនី SUV នៅលើទីផ្សារប្រទេសកម្ពុជាដោយផ្តល់ជូននូវបទពិសោធន៍នៃការបើកបររថយន្តអគ្គិសនីដ៏ប្រណិតក្នុងតម្លៃប្រកួតប្រជែងជាខ្លាំង។
Leapmotor C10 មិនត្រឹមតែជារថយន្តអគ្គិសនីដែលមានគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃយុទ្ធសាស្ត្រលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់ជូនរថយន្តអគ្គិសនីទូទាំងពិភពលោកក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់អាចងាកមកប្រើប្រាស់រថយន្តអគ្គិសនីបានដោយមិនចំណាយច្រើន។ ការរចនាឡើងជាមួយនឹងបច្ចេកវិទ្យាស្តង់ដារពិភពលោក បានផ្តល់នូវរថយន្ត Leapmotor C10 ដែលមានតុល្យភាពនៃបច្ចេកវិទ្យាដ៏ទំនើប ផាសុកភាពខ្ពស់ និង ដំណើរការបើកបរយ៉ាងមានថាមពល ដើម្បីផ្តល់នូវភាព ស័ក្តសមយ៉ាងល្អបំផុតសម្រាប់អ្នកបើកបរទូទៅជាពិសេសប្រជាជនកម្ពុជាដែលចង់ទទួលបានមធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាព និង មិនប៉ះពាល់ដល់បរិស្ថាន។
ចំណុចសំខាន់ដែលប្រកួតប្រជែងខ្លាំង ៖ ជាប្រភេទរថយន្តអគ្គិសនី SUV ដ៏ទាន់សម័យ និងមានបច្ចេកវិទ្យាខ្ពស់ តែរថយន្ត Leapmotor C10 លក់ជូនក្នុងតម្លៃត្រឹមតែ ៣០ ០០០ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសកម្ពុជា។ ខណៈដែលរថយន្តប្រភេទអគ្គិសនីភាគច្រើនគឺមានតម្លៃខ្ពស់អាស្រ័យលើរយៈចម្ងាយបើកបរ និង ភាពទំនើប, ក៏ប៉ុន្តែរថយន្ត Leapmotor បានធ្វើឱ្យអ្នកទិញពិតជាភ្ញាក់ផ្អើលលើប្រណិតភាពដ៏ទំនើបទាន់សម័យ និងមានសុវត្ថិភាពខ្ពស់ ក្នុងតម្លៃយ៉ាងសមរម្យបំផុត។
កាប៊ីនដ៏ធំទូលាយដែលស័ក្តសមគ្រប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ ៖ រថយន្តនេះមានប្រវែងបណ្តោយ ៤ ៧៣៩mm, ទទឹង ១ ៩០០mm , កម្ពស់ ១ ៦៨០mm និង គម្លាតកង់មុខក្រោយ ២ ៨២៥mm ដែលធ្វើឱ្យរថយន្ត Leapmotor C10 ពិតជាលេចធ្លោនិងទទួលបានការចាប់អារម្មណ៏ខ្លាំងទៅលើផ្នែកខាងក្នុងធំទូលាយ និងមានពណ៌ត្នោតខ្ចី (Curillio Brown) គួរឱ្យទាក់ទាញបំផុត។ មិនថាអ្នកមានដំណើរកម្សាន្តលក្ខណៈគ្រួសារនាពេលចុងសប្តាហ៍ ឬ មានតម្រូវការដឹកសម្ភារៈច្រើនសម្រាប់ការប្រើប្រាស់ក្នុងទីក្រុងនោះទេ ក៏រថយន្ត Leapmotor C10 ផ្តល់នូវកន្លែងផ្ទុកសម្ភារៈបានច្រើនចំណុះ ៤៣៥លីត្រ ហើយបើសិនជាអ្នកបត់កៅអីខាងក្រោយឱ្យរាបស្មើរនោះអ្នកអាចពង្រីកកន្លែងដាក់សម្ភារៈបានកាន់តែច្រើនរហូតដល់ ១ ៤១០ លីត្រឯណ្ណោះ។ ដោយសារវាជារថយន្តប្រភេទ SUV ចំនួន៥កៅអីពេញខ្នាត នោះវានឹងផ្តល់នូវផាសុកភាពខ្ពស់ដល់អ្នកបើកបរ និង អ្នករួមដំណើរទាំងកៅអីមុខនិងក្រោយ។
ផ្នែកខាងក្នុងដ៏ប្រណិត និង មុខងារប្រើប្រាស់ទំនើបៗលំដាប់លំពូល ៖ ពេលឈានជើងចូលទៅក្នុងរថយន្ត Leapmotor C10 នោះអ្នកនឹងទទួលបានអារម្មណ៏ប្រៀបដូចជាកំពុងឈានជើងឆ្ពោះទៅកាន់អនាគត ហើយអ្នកនឹងត្រូវបានស្វាគមន៍ដោយកាប៊ីនពណ៌ត្នោតខ្ចីដ៏ស្រស់ស្អាតយ៉ាងប្រណិតភាព អមដោយពូកស្បែកកម្រិតខ្ពស់ និងលក្ខណៈពិសេសទំនើបៗជាច្រើនដូចជា៖
- កៅអី welcome seat
- កៅអីអេឡិចត្រូនិចសារ៉េអូតូ
- មុខងារបញ្ឆេះរថយន្តដោយប្រើកាត
- អេក្រង់ប៉ះកម្សាន្តធំរហូតដល់ ១៤,៦ អ៊ីញដែលផ្តល់ពត៌មានរថយន្តបានច្បាស់ល្អ
- តាប់ឡូប្រភេទឌីជីថលទំហំ ១០,២៥ អ៊ីញដ៏ទំនើបកម្រិត HD
- មុខងារសាកថ្មទូរស័ព្ទឥតខ្សែ
- ភ្លើង Ambient Light ដែលបង្កើនសម្រស់រថយន្តផ្នែកខាងក្នុងកាន់តែស៊ីវិល័យ
- ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដ៏ឆ្លាតវៃ
អំពីអាគុយ និង ថាមពល ៖ រថយន្ត Leapmotor C10 បំពាក់ដោយអាគុយទំហំ ៦៩,៩kWh ប្រភេទ Lithium-Iron Phosphate (LFP)។ បច្ចេកវិទ្យាថ្មីសម្រាប់អាគុយរថយន្តនេះត្រូវបានបញ្ចូលទៅក្នុងរចនាសម្ព័ន្ធរបស់រថយន្តដោយប្រើបច្ចេកវិទ្យា Cell-to-Chassis (CTC) ដែលផ្តល់នូវរយៈចម្ងាយស្តង់ដាររហូតដល់ ៥៣០Km សម្រាប់ការសាកថ្មមួយពេញ និង ផលិតថាមពលបាន ២២៨hp និងកម្លាំងរមួល ៣២០Nm ។
ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Leapmotor ៖ គឺបំពាក់ដោយប្រព័ន្ធជំនួយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនមានដូចជា៖
- Leapmotor Pilot ជាជំនួយការបើកបរដ៏សុវត្ថិភាពបំផុត
- កាំម៉ារ៉ា 540 ដឺក្រេមើលឃើញបាតរថយន្ត និង មានសេនស័រមួយជុំជំនួយការចូលចតរថយន្ត
- Radar ផ្នែកខាងមុខជំនួយដល់ការបើកបរយ៉ាងមានទំនុកចិត្តនិងសុវត្ថិភាពខ្ពស់
- កាំម៉ារ៉ា Record កម្រិត 4k ភ្ជាប់មកជាមួយរថយន្តរួចជាស្រេច
- ពោងសុវត្ថិភាព
- ប្រព័ន្ធ ADAS មានដូចជា៖ Adaptive Cruise Control, Lane Keep Assist, និង Auto Emergency Braking ដែលផ្តល់សុវត្ថិភាពខ្ពស់
- អមដោយរចនាសម្ព័ន្ធនៃប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដែលបានធ្វើឱ្យរថយន្ត Leapmotor C10 ទទួលបានពានរង្វាន់សុវត្ថិភាពកម្រិតផ្កាយ៥ពី Euro NCAP ក្នុងឆ្នាំ២០២៤
ដូច្នេះ មិនថាអ្នកធ្លាប់ប្រើប្រាស់រថយន្តអគ្គិសនីពីមុន ឬ ជាអតិថិជនថ្មីដែលប្រើប្រាស់រថយន្តអគ្គិសនីលើកដំបូងនោះទេ ក៏លោកអ្នកទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពី Leapmotor C10 ផងដែរ។
សរុបមក អ្វីៗគ្រប់យ៉ាងត្រូវបានរចនាឡើងដើម្បីផ្តល់ជូនភាពអស្ចារ្យដល់ប្រជាជនកម្ពុជាក្នុងការទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពីរថយន្តអគ្គិសនី Leapmotor C10 ដែលជាធម្មតាអ្នកអាចស្វែងរកបានជាមួយប្រណិតថ្លៃៗប៉ុណ្ណោះ។ ប៉ុន្តែ ក្រឡេកមកមើលតម្លៃមិនគួរឲ្យជឿពី Leapmotor C10 ដែលជារថយន្តអគ្គិសនីប្រភេទ SUV ដំបូងគេដែលមាន option ទំនើបៗដោយលក់ក្នុងតម្លៃត្រឹមតែ ៣០ ០០០ដុល្លារប៉ុណ្ណោះជាតម្លៃក្នុងប្រទេសកម្ពុជា។
ឥឡូវនេះលោកអ្នកអាចធ្វើការបើកបរសាកល្បងរថយន្តអគ្គិសនី Leapmotor C10 ដោយឥតគិតថ្លៃ!
ដើម្បីឈានទៅរកមធ្យោបាយបែបអនាគត និងជាជម្រើសនៃការបើកបរដ៏ឆ្លាតវៃនាយុគសម័យថ្មីនេះ ដោយទទួលបានរថយន្តថ្មីបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និង មិនចំណាយច្រើន លោកអ្នកអាចស្វែករកនូវរថយន្ត Leapmotor C10 ឥលូវនេះដើម្បីទទួលបានតម្លៃកាន់តែពិសេស និងការធានាបានត្រឹមត្រូវពីក្រុមហ៊ុននាំចូលផ្លូវការ។ សម្រាប់ពត៌មានលម្អិតអាចទំនាក់ទំនងមកកាន់ផេកផ្លូវការ @Leapmotor KH ឬលេខទូរស័ព្ទ៖ 010 888 061 / 088 477 7772៕