Nissan Skyline GT-R R34 ត្រូវបានហាមឃាត់មិនអោយនាំចូលសហរដ្ឋអាមេរិក

1999 Nissan Skyline R34 GTR VSpec from Global Auto - Prestige Motorsport

រថយន្ត Nissan Skyline GT-R R34 ដែលជាជំនាន់ទី ៥ នេះត្រូវបានចាប់កំណើតមកចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០២ វាត្រូវបានផលិតមកសម្រាប់តែទីផ្សារក្នុងស្រុកនឹងនាំចេញទៅលក់នៅឯប្រទេសមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែវាជារថយន្តដ៏ Iconic នៅក្នុងវប្បធម៌របស់ JDM ដែលមានបំពាក់មកជាមួយនឹងម៉ាសុីន RB26DETT ចំណុះ ២.០L Inline-6 Twin-Turbo នេះវាបានធ្វើអោយមនុស្សជាច្រើននៅជុំវិញពិភពលោកមានការស្រលាញ់នឹងចង់ក្លាយជាម្ចាស់របស់រថយន្តមួយគ្រឿងនេះ។ ប៉ុន្តែសូមចូលរួមសោកស្ដាយចំពោះអ្នកស្រឡាញ់រថយន្តមួយគ្រឿងនេះដែលរស់នៅឯសហរដ្ធអាមេរិកនាពេលនោះផង

ដែលកាលនោះរថយន្តមួយគ្រឿងនេះត្រូវបានខុសពីស្តង់ដាររថយន្តដែលអាចរាចណ៍បាននឹងជាប់ឈ្មោះជារថយន្តខុសច្បាប់នៅក្នុងបញ្ជីរបស់សហរដ្ធអាមេរិកដែលមិនអាចនាំចូលទៅបាន វាធ្វើអោយបងប្អូនដែលស្រលាញ់រថយន្តមួយគ្រឿងនេះនៅឯសហរដ្ធអាមេរិកខូចចិត្តមិនស្ទើទេ ហើយទាំងនេះជាកត្តាដែលធ្វើអោយរថយន្តមួយគ្រឿងនេះខុសច្បាប់ :

ផ្ទាំងផ្សាយពាណិជ្ជកម្ម

File:Osaka Auto Messe 2014 (149) PIT ROAD M - Nissan SKYLINE GT-R (BNR34).JPG - Wikimedia Commons

ដែលជាមូលហេតុដំបូងគេនេះគឺដោយសារតែ Skyline R34 បានបំពាក់មកជាមួយនឹងម៉ាស៊ីនដែលមានថាមពលខ្លាំង ដែលម៉ាស៊ីននោះអាចមានកម្លាំងចន្លោះពី ២៧៦Hp ទៅ ៣៤០Hp នឹងវាមានល្បឿនកំពូលលើសពី ២៥០Km/h ហើយម៉ាសុីននេះក៏អាច Tune បន្ថែមកម្លាំងបានផងដែរ ប្រសិនបើ Tune ឡើងទៅដល់កម្លាំង ៩៨៦Hp នោះមានន័យថារថយន្តនេះអាចបើកល្បឿនអតិបរមាដល់ទៅ ៤០២km/h ឯណោះ ។

ខណៈពេលដែលនៅកាលនោះឡានប៉ូលីសរបស់សហរដ្ធអាមេរិកភាគច្រើនអត់មានកម្លាំងម៉ាសុីនដល់ Skyline R34 នោះទេ នឹងឡានរបស់ប៉ូលីសភាគច្រើនដំណើរការដោយកង់ខាងក្រោយ ចំណែកឯ Skyline R34 វិញគឺដំណើរការដោយកង់ទាំង 4 របស់វាតែម្ដង ដែលមានន័យថាបើមានករណីខុសច្បាប់ណាមួយបានបង្ករឡើងដោយ Skyline R34 នោះឡានប៉ូលីសនឹងបានត្រឹមហិតផ្សែងរបស់វាតែប៉ុណ្ណោះ ។

Inside The Secret Japanese Hangar Holding $10 Million Of Ready-To-Import Nissan Skyline GT-Rs

ហេតុផលបន្ទាប់នោះគឺ Skyline R34 វាមិនបានបំពេញនូវស្តង់ដារសុវត្ថិភាពយានយន្ត (FMVSS) បានចេញក្នុងឆ្នាំ ១៩៨៨ ។ ដែល Skyline R34 វាមិនបានធ្វើតេស្តទៅលើការបុកប៉ះ មិនត្រូវបានការទទួលស្គាល់ពីកម្រិតពោងសុវត្ថិភាពដែលស្របទៅតាមស្តង់ដាររបស់សហរដ្ធអាមេរិកទេ ។ ចំណែកឯស្តង់ដារបរិស្ថាន (EPA) របស់សហរដ្ធអាមេរិកវិញក៏ R34 អត់បានជាប់ដែរ គឺដោយសារតែម៉ាសុីន RB26DETT Twin-Turbo I6 នេះមិនបានរចនាអោយសមស្របទៅតាមច្បាប់ដែលបានចែងមករបស់សហរដ្ធអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ ៩០ នឹង ដើមឆ្នាំ ២០០០ ។ សហរដ្ធអាមេរិកមានស្តង់ដារខ្ពស់នៅពេលដែលយើងនិយាយអំពីកម្រិតសុវត្ថិភាព នឹងការបំភាយឧស្ម័ន ។

នឹងយោងទៅតាមច្បាប់រយះពេល ២៥ ឆ្នាំនៃការនាំយានយន្តចូលទៅក្នុងទីផ្សារសហរដ្ធអាមេរិកដែលច្បាប់ ២៥ ឆ្នាំរបស់សហរដ្ធអាមេរិកនេះវាតម្រូវអោយរថយន្តដែលមានអាយុកាលក្រោម ២៥ ឆ្នាំ ដូចជា Skyline R34 ត្រូវតែបំពេញទៅតាមស្តង់ដារ សុវត្ថិភាពនឹងស្តង់ដារបរិស្ថានជាមុនសិនទើបអាចនាំយករថយន្តចូលទៅបាន ។

នឹងរថយន្តដែលមានអាយុ ២៥ ឆ្នាំ ឬច្រើនជាងនេះអាចនាំចូលទៅអាមេរិកបានដោយសេរីដោយមិនចាំបាច់បំពេញតាមស្តង់ដារ សុវត្ថិភាព និងបរិស្ថាន (FMVSS / EPA) ។

1999 Nissan Skyline R34 GTR - Global Motor Traders

ជាចុងក្រោយនេះដោយយោងទៅតាម (NHTSA) រថយន្តភាគច្រើនដែលនាំចូលទៅកាន់សហរដ្ឋអាមេរិចត្រូវបានហាមឃាត់ដោយសារតែមិនបំពេញបាននូវស្តង់ដារសុវត្ថិភាព ល្បឿនលឿនលើសការកំណត់ រថយន្តដែលមានកម្រិតបញ្ចេញឧស្ម័នពុលខ្ពស់ នឹងជាពិសេសនោះគឺរថយន្តដែលមានចង្កូតស្ដាំនេះឯង ។

ដូច្នេះបើសិនជាយើងចង់នាំ Skyline R34 ចូលទៅកាន់សហរដ្ធអាមេរិកដោយមិនចាំបាច់បំពេញទៅតាមស្តង់ដារខាងលើនេះ នឹងមិនចង់កែកុនអ្វីនោះ នោះយើងនឹងត្រូវរងចាំដល់មកដល់ឆ្នាំមុននេះគឺឆ្នាំ ២០២៤ ទើបវាស្របច្បាប់អាចនាំចូលបាន សម្រាប់ម៉ូដែលឆ្នាំ ១៩៩៩ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម