ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ទីផ្សារប្រកួតប្រជែង! អតីតប្រធានផ្នែករចនារបស់ Lamborghini លោក Fabian Schmölz ប្រកាសចូលរួមជាមួយ Xiaomi

ទីផ្សារប្រកួតប្រជែង! អតីតប្រធានផ្នែករចនារបស់ Lamborghini លោក Fabian Schmölz ប្រកាសចូលរួមជាមួយ Xiaomi

បើយោងតាមការរាយការណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយចិន Sanyan Tech បានប្រកាសឲដឹងថា លោក Fabian Schmölz ដែលអតីតប្រធានផ្នែករចនារបស់ក្រុមហ៊ុន Lamborghini គឺបានចូលរួមជាមួយក្រុមហ៊ុន Xiaomi Auto ជាផ្លូវការហើយ ដោយក្នុងនោះ លោកនឹងកាន់តួនាទីជាប្រធានផ្នែករចនាសម្រាប់ក្រុមហ៊ុន Xiaomi Auto Europe ។

គួរបញ្ជាក់ថា ក្នុងកំឡុងពេលកាន់តំណែងនៅក្រុមហ៊ុន Lamborghini, លោក Schmölz គឺមានតួនាទីជាអ្នករចនារថយន្តជាច្រើន ដែលក្នុងនោះក៏រួមបញ្ចូលនូវម៉ូឌែល Temerario ផងដែរ។ ចំណែកពេលកាន់តំណែងនៅក្នុងក្រុមហ៊ុន Porsche វិញ ក៏ធ្លាប់បានរចនារថយន្ត 718 Boxster ក៏ដូចជាគំរូរថយន្ត Vision GT និង Mission E ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ចំពោះការមូលហេតុនៃការនាំយកអតីតប្រធានផ្នែករចនារបស់ក្រុមហ៊ុន Lamborghini ក៏ដូចជាក្រុមហ៊ុន Porsche របស់ក្រុមហ៊ុន Xiaomi នេះ គឺដើម្បីបង្កើននូវការរចនារថយន្តថ្មីៗរបស់ខ្លួនសម្រាប់ប្រកួតប្រជែងជាមួយម៉ាករថយន្តប្រណិតរបស់អឺរ៉ុបដូចជា Porsche, Ferrari និង Lamborghini ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម