Zeekr បង្ហាញឡាន EV ថ្មីរបស់ខ្លួន ត្រៀមប្រកាសដាក់លក់ឆាប់ៗនេះនៅចិន

បន្ទាប់ពីបានប្រកាសបង្ហាញចេញលក់នូវរថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥ របស់ខ្លួនកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Zeekr X ជំនាន់ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គ្រោងនឹងបង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កម្ពស់ ១ ៥៧២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ វាដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៥ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ១៥៤ និង ៣៣៥ សេះ

សម្រាប់ការរចនាវិញ គឺបន្តរក្សាការរចនាដដែល ពោលគឺបានភ្ជាប់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃមានអំពូល LED ចំនួន ៥៦គ្រាប់, ដំបូល Panoramic Sunroof ទំហំ ១,២១ម៉ែត្រការ៉េ និងចង្កៀងផ្នែកខាងក្រោយប្រវែង ១,៥ម៉ែត្រ មានអំពូល LED ចំនួន ២២៩គ្រាប់ ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ជាតម្លៃ ទំហំអាគុយ និងចម្ងាយបើកបរ មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម