
Nurburgring ដែលជាទីលានប្រណាំងរថយន្តមួយដែលមានប្រវែង ២០.៧ គីឡូម៉ែត្រនៅក្នុងប្រទេសអាល្លឺម៉ង់ បានក្លាយជាកន្លែងវាស់ស្ទង់សមត្ថភាពរថយន្តដែលមានល្បឿនលឿនបំផុតមួយ ។ ជាឧទាហរណ៍ ក្រុមហ៊ុន Ford បានបើករថយន្ត Ford Mustang GTD កម្លាំង ៨០០ សេះ របស់ខ្លួនបានក្នុងរយៈពេលក្រោម ៧ នាទី។ ក្រុមហ៊ុនផលិតរថយន្តនេះបានចំណាយលុយរាប់លានដុល្លារដើម្បីសម្រេចគោលដៅមួយនេះ ដែលធ្វើឱ្យ Ford ក្លាយជាក្រុមហ៊ុនអាមេរិកដំបូងគេដែលសម្រេចបានជោគជ័យនេះ ។ ចុះចំណែកឯរថយន្តជប៉ុនវិញ? តើមាន ក្រុមហ៊ុនរថយន្តជប៉ុនណាមួយបានបំបែកកំណត់ត្រា ៧ នាទីនេះដែរឬទេ? ចម្លើយគឺមាន ដែលមានរថយន្តរបស់ប្រទេសជប៉ុន ៥ Models អាចបើកបរបានក្រោម ៨នាទី និងក្នុងនោះក៏មានមួយគ្រឿងផងដែរដែលអាចបើកបរបាន ក្រោមរយះពេល ៧ នាទី ។ ក្នុងអត្ថបទនេះយើងនិងមកស្គាល់ពីរថយន្តរបស់ប្រទេសជប៉ុនទាំងអស់នោះ
៥. Toyota GR Supra (៧នាទី ៥២វិនាទី)
Toyota Supra គឺជាប្រភេទរថយន្តមួយដែលត្រូវបានកែច្នៃឡើងដោយផ្នែកខ្លះនៃ BMW របស់អាល្លឺម៉ង់ រួមមានទាំងផ្នែកម៉ាស៊ីន និងគ្រឿងខាងក្នុងមួយចំនួន។ ប៉ុន្តែ ក្រុមវិស្វករ GR របស់ក្រុមហ៊ុន Toyota បានចំណាយពេលយ៉ាងច្រើនដើម្បីកែលម្អទៅលើការបើកបរឱ្យបានល្អប្រសើរនៅលើផ្លូវប្រណាំង The Ring ដែលធ្វើឱ្យ Supra មានភាពលេចធ្លោជាងរថយន្ត Z4 M40i ដែលជាបងប្អូនជីដូនមួយរបស់វា ។ រយះពេល ៧.៥២ នាទី ត្រូវបានកំណត់ក្នុងពេលធ្វើតេស្ត Hot Lap Supertest របស់ទស្សនាវដ្តីអាល្លឺម៉ង់ Sport Auto នៅឯ The Green Hell ហើយរថយន្ត Supra វាអាចបើកបរបានលឿនជាងរថយន្ត BMW Z4 ប្រហែល ៣ វិនាទី ។ Supra ប្រើប្រាស់ម៉ាស៊ីន ៦ ស៊ីឡាំងចំណុះ ៣,០ លីត្រ Single Twin-Scroll Turbo និងផលិតកម្លាំងបាន ៣៨២ សេះ។ លក្ខណៈពិសេសមួយរបស់ Supra គឺប្រព័ន្ធជើងក្រោម Adaptive Variable Sport (AVS) ដែលធ្វើការរួមគ្នាជាមួយប្រព័ន្ធបូម Active Rear Sport និងប្រព័ន្ធហ្រ្វាំង Brembo ។ ប្រព័ន្ធ AVS នេះអាចកែសម្រួលដុំបូមដោយស្វ័យប្រវត្តិទៅតាមស្ថានភាពផ្លូវដែលផ្តល់ឱ្យរថយន្តនេះមានភាពបើកបរយ៉ាងងាយស្រួលមិនថាតែនៅលើផ្លូវធម្មតា ឬ នៅលើផ្លូវប្រណាំងនោះទេ ។ ដែលរយះពេល ៧នាទី ៥២វិនាទី នេះត្រូវបានកំណត់ដោយអ្នកបើកបរសាកល្បងរបស់ទស្សនាវដ្តី Sport Auto ឈ្មោះ Christian Gebbert ក្នុងអំឡុងពេលបើកបរមួយជុំនៃ Nürburgring ។
៤. Honda Civic Type R (៧នាទី ៤៤វិនាទី)
នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Honda បាននាំយករថយន្ត Honda Civic Type R របស់ខ្លួនទៅបង្កើតកំណត់ត្រាថ្មីសម្រាប់រថយន្តដែលជាប្រភេទរថយន្តដែលដំណើរការដៅយកង់ខាងមុខ វាបានដណ្តើមបានតំណែងពី Renault Megane RS Trophy R ដែលមានកម្លាំង ៣០០ សេះ ត្រឹមតែមួយវិនាទីកន្លះប៉ុណ្ណោះ ។ រថយន្តនេះដំណើរការដោយម៉ាស៊ីន ចំណុះ ២ លីត្រ Inline-4 VTEC Turbocharged ដែលមានកម្លាំង ៣២៥ សេះ ។ ក្រុមហ៊ុន Honda បាននិយាយថារថយន្ត Type R ជំនាន់ចុងក្រោយនេះត្រូវបានធ្វើការកែលម្អទៅលើប្រព័ន្ធ Aerodynamic ប្រព័ន្ធបញ្ចុះកំដៅ និងផ្ដោតយ៉ាងសំខាន់ទៅលើកម្លាំងសង្កត់ (Downforce) របស់រថយន្ត ។ លើសពីនេះ ប្រព័ន្ធបញ្ចុះកម្ដៅថាសហ្រ្វាំងក៏ត្រូវបានកែលម្អរ ហើយសំបកកង់ដ៏ពិសេស Michelin Pilot Sport Cup 2 ក៏ត្រូវបានបំពាក់ដូចគ្នា ។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា រថយន្តជំនាន់នេះគឺត្រូវបានផលិតមកអោយមាន ទម្ងន់ស្រាល ដែលគេបានដាក់ឈ្មោះថា Type R S ។ ប៉ុន្តែការកំណត់យកពេលវេលារបស់វាមានភាពចម្រូងចម្រាស ។ ដែលម្ចាស់រថយន្ត Honda Civic Type R មួយចំនួនដែលតែងតែបើកបរនៅ The Ring ក៏ដូចជា Misha Charoudin ដែលជា YouTuber ដែលល្បីម្នាក់ខាងបើកបររថយន្តនៅ Nürburgring ក៏បានអះអាងថា ហាក់ដូចជាមានភាពមិនប្រក្រតីមួយចំនួន ។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រានេះនៅតែយកជាផ្លូវការ ដដែល ដូចដែលបានកំណត់ដោយការកំណត់ម៉ោងផ្លូវការរបស់ Nürburgring ។ ដែលវាអាចធ្វើបានរយៈពេល ៧.៤៤នាទី ។
៣. Lexus LFA Nürburgring Edition (៧នាទី ១៤វិនាទី)
Lexus LFA V10 គឺជារថយន្តជប៉ុនដ៏ល្បីល្បាញមួយ ដែលចំណាយពេលដល់ទៅ ១០ ឆ្នាំដើម្បីអភិវឌ្ឍរថយន្តមួយគ្រឿងនេះ ។ ម៉ាស៊ីន V10 ទំហំ ៤.៨ លីត្រ របស់វាផលិតកម្លាំងបាន ៥៥៣ សេះដែលអាចឱ្យរថយន្ត LFA នេះមានល្បឿនអតិបរមាដល់ ៣២៥ គីឡុម៉ែត្រក្នុងមួយម៉ោង ។ តួខ្លួនរបស់រថយន្តនេះមានទម្ងន់ស្រាល ដោយសារតែការប្រើប្រាស់វត្ថុធាតុដូចជា Carbon Fiber-Reinforced Polymer ដែលរួមផ្សំឡើងពី Aluminum Titanum និង Magnesium ជាដើមដែលជាហេតុ នាំអោយរថយន្តនេះមានទំងន់សរុបមានត្រឹមតែជាង ១៣៦០ គីឡូក្រាមប៉ុណ្ណោះ ។ ស្ទើរតែគ្រប់វីស និងប៊ូឡុងទាំងអស់នៅលើរថយន្ត Lexus នេះគឺត្រូវបានផលិតឡើងដោយខ្លួនឯងផ្ទាល់ ។ ប្រអប់លេខនេះគឺជា គ្រឿងបង្គុំពិសេសដែលផលិតដោយក្រុមហ៊ុន Aisin ដែលជាប្រអប់លេខ Single-Clutch ប្រាំមួយវគ្គ Automated Manual និងមានភ្ជាប់ជាមួយនិង Paddle Shifters ផងដែរ ។ ដែលដំបូងឡើយក្រុមការងាររបស់ក្រុមហ៊ុន Lexus ក៏បានពិចារណាលើប្រអប់លេខ Dual-Clutch ដែល ។ ក្រុមហ៊ុន Lexus បានបង្កើត Nürburgring Package ដែលមានចំនួនកំណត់។ វាមានកម្លាំងសេះខ្លាំងជាងមុន ១០សេះ ការចូលឬដូរលេខលឿនជាងមុន ០.០៥វិនាទី ។ វាមាន រន្ធសម្រាប់ចូលខ្យល់នៅខាងមុខ និង Active Rear Wing ឬក៏ជា ស្លាបខាងក្រោយនិង ដែលជួយទៅដល់កម្លាំងសង្កត់ Downforce សម្រាប់រថយន្តខ្លាំងជាងមុន ៣៣% និងមានប្រព័ន្ធបូមដែលធ្វើការបានល្អជាងមុន ជាមួយនិងយ៉ាន់កង់ Magnesium ដែលមានទម្ងន់ស្រាលជាងមុនផងដែរ ។ នៅក្នុងឆ្នាំ ២០១១ អ្នកបើកបររបស់ក្រុមហ៊ុន Lexus គឺលោក Akira lida បានបើករថយន្ត LFA នេះជុំវិញ The Ring ដោយចំណាយពេលត្រឹម ៧នាទី និង ១៤វិនាទី ។
២. Nissan GT-R Nismo (៧នាទី ០៨វិនាទី)
ក្នុងឆ្នាំ ២០១៣ អ្នកបើកបររថយន្តប្រណាំងជនជាតិអាល្លឺម៉ង់ម្នាក់គឺលោក Michael Krumm បានបើកបររថយន្ត Nissan GT-R Nismo ដែលមានកម្លាំង ៥៩២ សេះ ជុំវិញផ្លូវ The Ring ដោយប្រើរយៈពេល ៧នាទី និង ០៨វិនាទី ដែលនេះជាពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលមួួយដែលស្ទើរតែបំបែកកំណត់ត្រា ៧នាទី នៅជុំវិញ Nurburgring ទៅហើយ ។ ដោយ Krumm បានបើកបរជាមួយនិង NIssan GT-R Nismo នេះជាមួយនិងការយកចិត្តទុកដាក់បំផុត ព្រោះរថយន្តនេះគឺមានទម្ងន់មិនស្រាលប៉ុន្មានទេ ដែលគាត់បានបើកបរនៅក្នុងល្បឿនលឿនដើម្បីឆ្ពោះទៅកាន់ ផ្លូវកោងមួយកន្លែង (Foxhole Corner) ។ ដោយសាររថយន្តមានល្បឿនលឿនខ្លាំង និងមានទម្ងន់ធ្ងន់ វាក៏ទាមទារហ្វ្រាំងដែលមានប្រសិទ្ធភាពខ្លាំងផងដែរដើម្បីបន្ថយល្បឿនរថយន្តនៅត្រង់ផ្លូវកោងនោះ ។ ដែលរថយន្តមួយគ្រឿងនេះក៏បានបំពាក់មកជាមួយនិងបច្ចេកវិទ្យាទំនើបៗមួយចំនួនផងដែរដូចជា ប្រព័ន្ធ Limited Slip Differential ដែលវាជំនួយទៅកាន់កង់រថយន្តដែលនៅលើអក្សដូចគ្នា បង្វិលល្បឿនខុសគ្នានៅពេលបត់ឬរអិល ដែលប្រសិនបើកង់មួយរអិលនោះវានិងបញ្ជូនកម្លាំងបង្វិលទៅកាន់កង់ម្ខាងទៀតដែលនៅជាប់លើផ្លូវ ដែលវាដើរតួរយ៉ាងសំខាន់នៅលើផ្លូវរអិល និងជួយអោយរថយន្តបត់បែនមានស្ថេរភាពល្អ ។ វាក៏បានបំពាក់ប្រព័ន្ធបូមពិសេសម៉ាក Bilstein ដែលជួយឱ្យរថយន្តរត់បានរលូន និងមានលំនឹងល្អ និងត្រូវបានរចនាឡើងឱ្យមានកម្លាំងសង្កត់ ខ្លាំងជាងរថយន្ត GT-R ធម្មតា ដែលជួយឱ្យរថយន្តរត់ជាប់នឹងផ្លូវបានល្អ ពេលបើកបរក្នុងល្បឿនលឿន កាងខាងមុខនិងស្លាបខាងក្រោយត្រូវបានកែច្នៃឡើងសារជាថ្មីដើម្បីសម្រួលដល់ប្រព័ន្ធ Aerodynamic រថយន្ត ចំណែកដំបូលរថយន្តត្រូវបានធ្វើឡើងពីសរសៃ Carbon Fiber និងវាបានបំពាក់ដោយកៅអីកៅអីប្រណាំងម៉ាក Recaro ផងដែរ ។ ម៉ាស៊ីន V6 Twin-Turbocharged ចំណុះ ៣.៨ លីត្រនេះត្រូវបានផលិតដោយដៃដោយអ្នកបច្ចេកទេសជំនាញ ហើយកម្លាំងត្រូវបានបញ្ជូនទៅកង់ក្រោយតាមរយៈ ប្រអប់លេខ Dual-Clutch Sequential ប្រាំមួយវគ្គ ។ រថយន្ត GT-R នៅតែជាប្រភេទរថយន្តដែលមានសមត្ថភាពខ្ពស់ បំផុត ទាំងនៅលើទីលានប្រណាំង ឬផ្លូវសាធារណៈ ។ ប៉ុន្តែពេលវេលាដែលរថយន្តនេះរត់បាននៅលើទីលានប្រណាំងគឺមានភាពចម្រូងចម្រាសខ្លាំងជាងលទ្ធផលរបស់រថយន្ត Honda Civic Type R ទៅទៀត។ ដែលក្រុមហ៊ុនរថយន្តផ្សេងទៀតបានអះអាងថា វាគឺជាតួលេខដែលមិនអាចទៅរួច ទោះបីជាមានភស្តុតាងជាវីដេអូដែលផ្តល់ដោយក្រុមហ៊ុន Nissan ក៏ដោយ ។ ក្រោយមក វាត្រូវបានគេលាតត្រដាងថារថយន្ត Nismo ដែលត្រូវបានប្រើប្រាស់សម្រាប់ការរត់ល្បឿននៅលើ Nurburgring ដែលមានរយៈពេលត្រឹម ៧នាទី និង ០៨វិនាទីនេះគឺបានប្រើប្រាស់ម៉ាស៊ីនដែលមិនមែនជាស្តង់ដារដែលគឺជាម៉ាសុីនដែលត្រូវបានកែសម្រួលជាពិសេស សម្រាប់ទីលាន Nürburgring ដែលមានទាំងកម្លាំងសេះ និងកម្លាំងបង្វិលជុំ (torque) កាន់តែប្រសើរជាងមុន ។ ប៉ុន្តែរឿងនេះសូម្បីតែ Admin ផ្ទាល់ក៏អត់ដឹងពីរឿងនេះច្បាស់ដែរ ។ និងចូលមកដល់កំពូលរថយន្តដែលបំបែកកំណត់ ត្រាលឿនជាង ៧នាទី នោះគឹកំពូលរថយន្ត
១. Subaru WRX STI Type RA NBR Special (៦នាទី ៥៧វិនាទី)
នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Subaru នៃសហរដ្ធអាមេរិកបានបញ្ជូនក្រុមប្រណាំងមួយរបស់ពួកគេទៅកាន់ Nürburgring Nordschleife ជាមួយនិងរថយន្ត Subaru Impreza WRX STi (AWD) ដែលជាកំពូលរថយន្តប្រណាំងរបស់ខ្លួនមាន កម្លាំង ៦០០ សេះ ។ រថយន្ត Subaru នេះបានបំបែកឯកទគ្គកម្មល្បឿននៅ Isle of Man TT និងទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed hill climb ផងដែរ ។ រថយន្តប្រណាំងដែលត្រូវបានកែច្នៃឡើងវិញ ដោយប្រើប្រព័ន្ធបើកបរកង់ទាំងបួន (AWD) នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Prodrive ដោយប្រើតួខ្លួនរបស់រថយន្ត WRX ស៊េរីឆ្នាំ ២០១៧ ។ គ្រឿងបង្គុំផ្សេងទៀតត្រូវបានកែច្នៃ និងរៀបចំឡើងយ៉ាងពិសេស ដើម្បីប្រែក្លាយរថយន្ត នេះទៅជារថយន្តប្រណាំងដ៏អស្ចារ្យមួយគ្រឿង ។ វាប្រើម៉ាស៊ីន Subaru WRC ចំណុះ ២.០ លីត្រដែលត្រូវបានកែបន្ថែមអោយមានកម្លាំងជាង ៦០០ សេះ ។ វាមានប្រអប់លេខប្រណាំង WRC ដែលអាចប្តូរលេខបានក្នុងរយៈពេលត្រឹម ២៥ មីលីវិនាទី។ លើសពីនេះទៅទៀតរថយន្តនេះបានទៅ The Ring ជាមួយនឹងការកែប្រែបន្ថែមទៅលើប្រព័ន្ធ aerodynamic ដែលនៅល្បឿនកំពូល ២៨៩ គីឡូម៉ែត្រក្នុងមួយម៉ោង វាមានកម្លាំងសង្កត់ Downforce ដល់ទៅ ៦៥០ ផោន ។ ស្លាបក្រោយដ៏ធំរបស់វា ក៏បានរួមបញ្ចូលជាមួយនិងបច្ចេកវិទ្យា (DRS) ឬក៏ Drag Reduction System ដើម្បីកាត់បន្ថយកម្លាំង Drag ដែលដូចគ្នាទៅនឹងរថយន្ត Formula One ដែរ ។ រថយន្តនេះត្រូវបានគ្រប់គ្រង ដោយប្រព័ន្ធ Computer ដែលប្រព័ន្ធកុំព្យូទ័រនេះវាមាន Sensors សម្រាប់កំណត់ទៅលើ ល្បឿនរថយន្ត ទីតាំង និងកម្លាំងសង្កត់ Downforce របស់រថយន្តជាដើម ។ ដែលនៅលើផ្លូវត្រង់វានិងធ្វើការបើក Gurney flap នៅលើស្លាបរបស់រថយន្ត ដែលជួយទៅដល់ការរត់ល្បឿនបន្ថែម ។ ដែលនៅលើផ្លូវកោង ឬក៏ពេល Corner វានិងធ្វើ ការបិទ Gurney flap វិញបានយ៉ាងលឿនដែលការបិទនេះបានបង្កើតកម្លាំងសង្កត់ដែលជួយអោយរថយន្តជាប់លើផ្លូវល្អ ។ ការបិទបើកនេះវាធ្វើឡើងក្នុងរយៈពេលត្រឹមតែ ២០ មីលីវិនាទី តែប៉ុណ្ណោះ ។ ដែលនៅក្នុងឆ្នាំ ២០១៣ ពេលវេលានេះគឺជាពេលវេលាដ៏លឿនបំផុតដែលមិនធ្លាប់មានសម្រាប់រថយន្តប្រភេទ Sedan ទ្វារបួន ។ ដែលបានបើកបរដោយលោក Richie Stanaway ដែលជាអ្នកបើកបរអាជីព និងមានបទពិសោធន៍ច្រើនម្នាក់ ។ ថ្វីត្បិតតែល្បឿននេះមិនត្រូវបានរាប់ជាផ្លូវការនៅក្នុងកំណត់ត្រាពិភពលោក (ព្រោះរថយន្តនេះត្រូវបានកែច្នៃពិសេសនិងមិនមានសម្រាប់ដាក់លក់) ប៉ុន្តែតាមបច្ចេកទេស រថយន្តនេះត្រូវបានចាត់ទុកថាជារថយន្តជប៉ុនដែលរត់លឿនបំផុត ដែលមិនធ្លាប់មាននៅទីនេះ ។
ដែលមានរថយន្តជប៉ុនមួយគ្រឿងទៀត ក៏ធ្វើបានល្អដែរដែលយើងមិនបាននិយាយពីវាក្នុងអត្ថបទនេះ គឺជារថយន្ត Honda NSX Type R ដែលវាចាយពេល ៧នាទី ៥៦វិនាទី នៅជុំវិញ Nurburgring នេះ ។