
រថយន្តប្រភេទ Sedan អគ្គិសនីសុទ្ធទំហំមធ្យមថ្មីរបស់ក្រុមហ៊ុន Changan ម៉ូឌែល Nevo A06 ឥឡូវនេះកំពុងទទួលការបញ្ជាទិញកក់ទុកមុន (pre-orders) ជាមួយតម្លៃចាប់ផ្តើមពី ១១៩ ៩០០ ដល់ ១៥៩ ៩០០ យន់ ឬស្មើនឹង ១៦ ៨០០ ដល់ ២២ ៤០០ ដុល្លារ ផ្ដល់ជូនជាមួយនឹងចម្ងាយបើកបរ ៥១០គីឡូម៉ែត្រ និង ៦៣០ គីឡូម៉ែត្រ គិតស្ដង់ដារវាស់ចម្ងាយ CLTC។ ខណៈម៉ូឌែលប្រើសាំងអគ្គិសនីលាយសាំង EREV នឹងត្រៀមដាក់លក់នៅពេលខាងមុខផងដែរ។
សម្រាប់ផ្នែកខាងក្រៅ (exterior) រថយន្ត Nevo A06 បន្តរក្សារូបរាងរចនាបថបែបគ្រួសារ (family design) ដោយមានមេគុណកកិតជាមួយខ្យល់ (drag coefficient) ត្រឹមតែ ០.២០៥ Cd។ សម្រាប់ភ្លើងមុខរចនារាងបន្ទាត់ដែលមានប្រវែង ២២៥៨ ម.ម ផ្សំឡើងពីអំពូល LED ចំនួន ២៣៦ គ្រាប់។
ចំណែកចង្កៀងក្រោយរចនាជាបន្ទាត់ផ្សំឡើងពីអំពូល LED ចំនួន ២៧៤ គ្រាប់ ហើយអាចកំណត់កម្មវិធីឱ្យបង្ហាញរូបភាព/សញ្ញាផ្សេងៗតាមតម្រូវការបាន។ Nevo A06 បានផ្ដល់មកជាមួយជម្រើសពណ៍ខាងក្រៅចំនួន៦ក្នុងនោះរួមមាន៖ពណ៌ខៀវ, ពណ៌ខ្មៅ, ពណ៌ស្វាយ, ពណ៌ប្រផេះ, ពណ៌ស និង ពណ៌ប្រាក់។
ឲសម្រាប់ម៉ូឌែលកម្រិតខ្ពស់រថយន្ដអគ្គិសនី Changan Nevo A06 ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា Lidar នៅលើដំបូល (roof-mounted lidar) បន្ថែមពីលើរ៉ាដា Millimeter-wave ចំនួនបី៣, រ៉ាដា Ultrasonic ចំនួន១២, និងកាមេរ៉ាចំនួន១១គ្រាប់ ដើម្បីគាំទ្រប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ (advanced driving assistance system) របស់ក្រុមហ៊ុន Changan ដែលមានឈ្មោះថា Tianshu Intelligent lidar edition។
ប្រព័ន្ធនេះដំណើរការដោយបន្ទះឈីប J6M របស់ក្រុមហ៊ុន Horizon Robotics ដែលមានថាមពលគណនា (computing power) ១២៨ TOPS ហើយអាចអនុវត្តមុខងារ បើកបរស្វ័យប្រវត្តិលើផ្លូវល្បឿនលឿន NOA (highway NOA), មុខងារជំនួយពេលចូលចត (parking assist) និង ប្រព័ន្ធកាច់ចង្កូតសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ (automatic emergency steering)។
គ្រប់ម៉ូដែលទាំងអស់របស់រថយន្ដអគ្គិសនី Changan Nevo A06 ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីនៅខាងក្រោយ
ក្នុងនោះសម្រាប់ម៉ូឌែលផ្កល់ជូនជាមួយរយៈចម្ងាយបើកបរ ៥១០ គីឡូម៉ែត្រ៖
- ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១នៅផ្នែកខាងក្រោយ (e-motor) អាចផលិតកម្លាំងបាន ១២០ គីឡូវ៉ាត់ (kW) ឬ ១៦១ សេះ (hp) កម្លាំងរមួល ១៩០ញ៉ូតុនម៉ែត្រ
- បំពាក់មកជាមួយអាគុយ Lithium Iron Phosphate ទំហំ ៥១,៤៨ គីឡូវ៉ាត់ម៉ោង (kWh)
- គាំទ្រការសាកថ្ម ៤០០វ៉ុល (V)
- អាចបើកបរល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង (km/h)
ចំណែកម៉ូឌែលផ្កល់ជូនជាមួយរយៈចម្ងាយបើកបរ ៦៣០ គីឡូម៉ែត្រ៖
- ដំណើរដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយអាចផលិត ២១០ គីឡូវ៉ាត់ (kW) ឬ ២៨២ សេះ (hp) កម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ
- បំពាក់មកជាមួយអាគុយ Lithium Iron Phosphate ទំហំ ៦៣,១៨ គីឡូវ៉ាត់ម៉ោង (kWh)
- គាំទ្រការសាកថ្ម ៨០០ វ៉ុល (V)
- អាចបើកបរល្បឿនអតិបរមា ១៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង (km/h)
សម្រាប់សាកល្បឿនលឿន 6C (6C fast-charging) រថយន្ដចំណាយពេលតែ ១២នាទីក្នុងការសាកថ្មពី ១០% ទៅ ៨០%។
ចូលមកដល់ផ្នែកខាងក្នុងរថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥,៦ អ៊ីញ កម្រិត ២.៥K កុងទ័រឌីជីថលទំហំ ១០,១៧ អ៊ីញ, ឧបករណ៍បំពងសំឡេងចំនួន ២០គ្រាប់, កន្លែងសាកថ្មឥតខ្សែនិងទូទឹកកកពីរជាន់ទំហំ ៩,៥ លីត្រ៕