
បន្ទាប់ពីបង្ហាញចេញអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Zeekr បានប្រកាសបង្ហាញចេញលក់ជាផ្លូវការនូវរថយន្ដ Zeekr 9X ប្រភេទ PHEV របស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះ គឺមានតម្លៃលក់ចាប់ពី ៦៣ ៩១០ដុល្លារ ដល់ ៨៤ ១០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងប្រទេសចិន។
រថយន្ត SUV ប្រភេទ full-size SUV ៦កៅអី Zeekr 9X នេះ មានប្រវែង ៥ ២៣៩ មម ទទឹង ២ ០២៩ មម កម្ពស់ ១ ៨១៩ មម និងប្រវែងគម្លាតកង់ ៣ ១៦៩ មម។ វាដំណើរការដោយ៖
- ម៉ូដែល (Max)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុប ៨៥៥សេះ ផ្គួបជាមួយអាគុយទំហំ ៥៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ២០០គីឡូម៉ែត្រ។
- ម៉ូដែល (Ultra)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុប ៨៥៥សេះ ផ្គួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៨០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ២៥០គីឡូម៉ែត្រ។
- ម៉ូដែល (Flagship)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុប ១ ៣៨១សេះ ផ្គួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ១៦៥គីឡូម៉ែត្រ។
លើសពីនេះ ក៏ទទួលបាននូវបច្ចេកវិទ្យាសាកថ្ម 6C Charging ដែលអាចសាកពី ២០% ទៅ ៨០% ក្នុងរយៈពេលត្រឹម ៨នាទី ក៏ដូចជាប្រព័ន្ធ G-Pilot H7 driver assistance system, ប្រព័ន្ធ LiDAR និងឈីប Nvidia Thor-U ផងដែរ។
សម្រាប់ការរចនាវិញ គឺអេមតែម្តង ពោលគឺទទួលបាននូវជម្រើសពណ៌ខ្មៅ ស ប្រាក់ ប្រផេះ ស្វាយ, ថាសកង់ទំហំ ២២អ៊ីញ, ឧបករណ៍ចាប់សញ្ញា LiDAR ចំនួន ៥ចំនុច, ប្រព័ន្ធបូមខ្យល់ dual-chamber air suspension, អេក្រង់ទំហំ ១៦អ៊ីញ ចំនួន២, អេក្រង់ head-up display ទំហំ ៤៧អ៊ីញ, អេក្រង់ 3K ទំហំ ១៧អ៊ីញ, មុខងារម៉ាស្សា ២២ ចំណុច និង AI ឈ្មោះ Eva ជាដើម៕