
ក្រុមហ៊ុន Denza ដែលជាម៉ាកយីហោប្រណិតរបស់ BYD កំពុងត្រៀមខ្លួនដាក់បង្ហាញរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់ជាផ្លូវការក្នុងពេលខាងមុខនេះ ក្រោយប្រទះឃើញបានបើកធ្វើតេស្តសាកល្បងនៅឯទីលានប្រណាំង Nürburgring ក្នុងប្រទេសអាឡឺម៉ង់។

គោលបំណងនៃការធ្វើតេស្តរថយន្ដ Denza Z នៅទីលានប្រណាំងរថយន្ដដ៏ល្បីនៅប្រទេសអាឡឺម៉ង់ ដើម្បីបង្ហាញថា BYD ពិតជាមានមហិច្ឆតាខ្លាំងក្នុងការប្រជែងជាមួយរថយន្តស្ព័រលំដាប់ខ្ពស់របស់អឺរ៉ុប ដូចជារថយន្ដ Porsche 911 ដោយមិនត្រឹមតែផ្តោលើមិនការបង្កើនល្បឿនបង្កើនមួយមុខតែប៉ុណ្ណោះទេ ថែមទាំងការផ្ដោតលើប្រព័ន្ធគ្រប់គ្រងលំនឹងពេលកំពុងដំណើរការលើផ្លូវកោងផងដែរ។
បន្ថែមពីនេះជាមួយនឹងការបង្ហាញខ្លួនទីលានប្រណាំងដ៏ល្បីល្បាញមួយនេះ បានបញ្ជាក់ថា Denza Z ជារថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់មួយក្នុងពិភពលោក ដោយពួកគេផលិតមកមិនត្រឹមតែផ្តោតលើការរចនារូបរាងបែបទាក់ទាញប៉ុណ្ណោះទេ។

យ៉ាងមិញគិតមកទល់ពេលនេះក្រុមហ៊ុន BYD បានលាក់បាំងនូវព័ត៌មានលម្អិតអំពីសមត្ថភាពល្បឿនរបស់រថយន្ត Denza Z នៅពេលដែលខ្លួនបានបង្ហាញរថយន្តនេះជាសាធារណៈនៅក្នុងពិព័រណ៍រថយន្តសៀងហៃ (Shanghai motor show) ឆ្នាំ២០២៥។ សម្រាប់រថយន្ដអគ្គិនសនី Denza Z មិនទំនងជាអាចដណ្តើមតំណែងកំពូលពី Yangwang U9 បានទេ គេរំពឹងថាវានឹងត្រូវបំពាក់មកជាមួយបច្ចេកទេសវិស្វកម្មមួយចំនួនរបស់រថយន្ដ U9៕



















