យោងតាមផេកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឲ្យដឹងថា ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក គិតចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៧៩ ៣៨៨ ដង ប៉ុន្តែមិនមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឡើយ ពោលគឺ មាន០ករណី។ 
ចំណែក ការស្វែងរកជំនួយតាមទូរសព្ទសង្គ្រោះ ១៣៩៩ មានចំនួន ១៥៩ ខ្សែ ក្នុងនោះ ស្វែងរកជំនួយចំនួន៦៩ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩០ករណី។
ក្រុមហ៊ុនផ្លូវល្បឿនលឿននេះ ក៏បានក្រើនរំលឹកបន្ថែមអំពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកបើកបរ និងអ្នករួមដំណើរគួរយល់ដឹង រួមមាន៖
១. ហាមបើកបរត្រឡប់ក្រោយ
២. ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ
៣. ហាមបើកបរលើសល្បឿនកំណត់
៤. ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់
៥. ហាមបោះសំរាមចោលតាមផ្លូវ
៦.ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន៕
















