
រថយន្តអគ្គិសនីថ្មីស្រឡាង Ora 5 របស់ក្រុមហ៊ុន Great Wall Motor (GWM) នឹងចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុនជាផ្លូវការនៅថ្ងៃទី ១២ ខែវិច្ឆិកា នៅប្រទេសចិន។
រថយន្តអគ្គិសនីមួយនេះនឹងត្រូវប្រកួតប្រជែងជាមួយរថយន្ដ BYD Atto 3 ដែលអាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រ និង GAC Aion Y Younger អាចបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ។ សម្រាប់រថយន្ដ Ora 5 នៅតែរក្សាការរចនាបែប retro កោងមូលរបស់ត្រកូល Ora ដោយមានចង្កៀងមុខរាងពងក្រពើដែលធ្វើឲ្យវាងាយស្រួលសម្គាល់។ បន្ថែមពីនេះរថយន្ដនេះក៏បានបំពាក់ជាមួយឧបករណ៍ Lidar ត្រូវបានបំពាក់នៅលើដំបូលសម្រាប់សមត្ថភាពជំនួយការបើកបរទំនើប (advanced driving assistance)។
នៅផ្នែកខាងក្រោយបានលេងមកជាមួយភ្លើងស្តុបបំពាក់ក្នុងកញ្ចក់ក្រោយ ខណៈដែលភ្លើងហ្វ្រាំងត្រូវបានបំពាក់នៅលើ Spoiler។ ជាមួយគ្នានេះដែរ វានៅតែប្រើដៃទ្វារបែបធម្មតា ផ្គូផ្គងជាមួយថាសកង់ច្រើនកាំ។ Ora 5 ក៏បានបំពាក់ជាមួយដំបូលកញ្ចក់ Panoramic Sunroof ទំហំ 1.65 ㎡ សម្រាប់រថយន្តគ្រប់ម៉ូឌែលទាំងអស់។ ចំណែករន្ធសាកថ្មរបស់រថយន្ដនេះគឺស្ថិតនៅត្រង់ផ្នែកខាងមុខគែបកង់ខាងស្តាំ។
សម្រាប់ទម្រាំរូបរាងផ្នែកខាងក្រៅរថយន្ត Ora 5 មានតួខ្លួនសុប ៤៤៧១ ម.ម ទទឹង ១៨៣៣ ឬ ១៨៤៤ ម.ម កម្ពស់ ១៦៤១ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយ ២៧២០ ម.ម។
ចំពោះកម្រិតសមត្ថភាពវិញរថយន្ដនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ១៥០គីឡូវ៉ាត់ ឬស្មើនឹង ២០១សេះ បំពាក់មគជាមួយអាគុយលីចូមដែកផូស្វាត ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Svolt ទំហំ ៤៥.៣គីឡូវ៉ាត់ម៉ោង ឬ ៥៨.៣ គីឡូវ៉ាត់ម៉ោង ផ្ដល់នូវចម្ងាយបើកបរបាន ៤៨០ គីឡូម៉ែត្រ ឬ ៥៨០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
នៅផ្នែកខាងក្នុងរថយន្ត Ora 5 បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្ដទំហំ ១៥,៦ អ៊ីញ កម្រិត ២.៥K។ សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់រថយន្តនេបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ Coffee OS ជំនាន់ទីបីរបស់ GWM ដំណើរការដោយបន្ទះឈីបMediaTek 4nm។ នៅលើកុងសូលកណ្តាល មានកន្លែងសាកថ្មល្បឿនលឿនឥតខ្សែ និងរន្ធដាក់កែវពីរ៕



















