ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយលក់រថយន្តផ្តាច់មុខ ម៉ាក Toyota ផ្លូវការនៅក្នុងប្រទេសកម្ពុជា ត្រៀមរង្វាន់យក្ស រង្វាន់មហាសាល ទិញឡាន មានឱកាសឈ្នះឡាន ដែលជាកាដូរដ៏ធំមិនធ្លាប់មានប្រចាំឆ្នាំ២០២៥ ដើម្បីជាការថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនរបស់ខ្លួន។ ដោយនៅក្នុងនោះរាល់ការទិញរថយន្តមួយគ្រឿងពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា Toyota Wigo, Raize, Veloz, Yaris Cross, Yaris Cross HEV, Corolla Cross, Corolla Cross HEV, Hilux Revo Rally, Fortuner, Haice 12 seater and 16 seater, Alphard, Alphard HEV, Land Cruiser GRS និង Land Cruiser ZX ចាប់ពីថ្ងៃទី ចាប់ពីថ្ងៃ 15 រហូតដល់ថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2025 លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតចំនួន ១សន្លឹកភ្លាម ស្មើរនឹងការទទួលបានឱកាសឈ្នះចំនួន ១ដង ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត TOYOTA RAIZE ពីក្រុមហ៊ុនជប៉ុនផ្លូវការ តូយ៉ូតា (ខេមបូឌា)។


រង្វាន់យក្សក៏មាន ដើម្បីស្វែងរកអតិថិជនមានសំណាងរបស់តូយ៉ូតា យ៉ាងណាមិញក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានត្រៀមនូវការបន្ថែមជូនភ្លាមៗជាច្រើន រាល់ការទិញរថយន្តស៊េរីថ្មីម៉ូដែលណាមួយដែលបានរៀបរាប់ខាងលើដូចជា៖
- ទទួលបានគូប៉ុងជាសាច់ប្រាក់ 1,000ដុល្លារ សម្រាប់ការប្តូររថយន្តចាស់យករថយន្តថ្មី (សម្រាប់ការទិញរថយន្តថ្មី)
- ការបង់រំលស់ដែលមានអត្រាការប្រាក់ទាបបំផុតត្រឹមតែ 8.9% ដោយបង់ត្រឹមតែ 20% មុនតែប៉ុណ្ណោះ (ការបង់រំលស់មានរយៈពេលដល់ 8 ឆ្នាំ)
- ផ្តល់ជូនសេវាកម្មថែទាំរថយន្តរយៈពេល 1 ឆ្នាំ ឥតគិតថ្លៃ

ទិញកាន់តែច្រើន ឱកាសទទួលបានរថយន្តថ្មីសន្លាងកាន់តែច្រើន រួមជាមួយការបន្ថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) រួសរាន់ឡើងការផ្តល់ជូននេះនឹងបញ្ចប់នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2025 នេះហើយ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតា (ខេមបូឌា) ផងដែរ៕






















