
ក្រុមហ៊ុន BMW Group និងក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វយ័តលំដាប់កំពូលមួយរបស់ប្រទេសចិន Momenta បានប្រកាសរួមគ្នាថា ពួកគេនឹងសហការអភិវឌ្ឍក្នុងការផលិត BMW iX3 ជំនាន់ក្រោយ សម្រាប់ទីផ្សារចិន។ កិច្ចសហការនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ BMW ក្នុងការប្រើប្រាស់បច្ចេកវិទ្យាភាពវៃឆ្លាត (Intelligence) និងការបើកបរស្វយ័តរបស់ចិននៅក្នុងប្រភេទអគ្គិសនីជាសកលរបស់ខ្លួន។
សម្រាប់ការសហការនេះផ្ផ្ដោតសំខាន់លើបច្ចេកវិទ្យាស្នូលដែលមានឈ្មោះថា “flywheel” ដែលប្រើប្រាស់ស្ថាបត្យកម្មរួមបញ្ចូលគ្នានៃ “ការយល់ដឹង-ការរៀបចំផែនការ-ការគ្រប់គ្រង” (“perception-planning-control”) ដែលត្រូវបំពាក់លើរថយន្ដ BMW iX3 ជំនាន់ក្រោយ។
សម្រាប់ការផលិតវិញរថយន្ត BMW iX3 ជំនាន់ក្រោយ នឹងត្រូវផលិតនៅក្នុងប្រទេសចិន ដែលមូលដ្ឋាននៅទីក្រុង Shenyang នេះបើតាមការគ្រោងទុក។ ចំពោះការបង្ហាញខ្លួនជាសកលនិងការដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារក្នុងស្រុក ត្រូវបានរំពឹងថានឹងធ្វើឡើងនៅឆ្នាំ២០២៦។
កន្លងមកក្រុមហ៊ុន BMW ដំបូងឡើយបានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន Momenta កាលពីខែកក្កដា ដោយផ្តោតលើប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ (intelligent driving assistance ដូចជាមុខងារ សម្របខ្លួនតាមស្ថានភាពចរាចរណ៍ប្រព័ន្ធនេះត្រូវបានកែសម្រួលយ៉ាងល្អិតល្អន់ ដោយក្រុមការងាររួមគ្នារបស់អាល្លឺម៉ង់ និងចិន ដោយសន្យាថានឹងផ្តល់ជូនអតិថិជនចិននូវបទពិសោធន៍ជំនួយការបើកបរដោយស្វ័យប្រវត្ដិ ដែលស្របតាមស្ថានភាព ចរាចរណ៍ក្នុងស្រុក គ្របដណ្តប់លើទាំងផ្លូវក្នុងទីក្រុង និងផ្លូវល្បឿនលឿន៕


















