ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញរថយន្ត MPV ដំបូងរបស់ខ្លួន គ្រោងនឹងដាក់លក់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២៦

ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញរថយន្ត MPV ដំបូងរបស់ខ្លួន គ្រោងនឹងដាក់លក់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២៦

ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញរថយន្ត MPV ម៉ូឌែល D99 ជារថយន្តប្រភេទ MPV (រថយន្តគ្រួសារខ្នាតធំ) ដំបូងបង្អស់របស់ពួកគេ ហើយគ្រោងនឹងដាក់លក់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២៦។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថារថយន្ដ MPV D99 ជាម៉ូឌែលទីពីរនៅក្នុងស្រឡាយ D-series របស់ Leapmotor មានប្រវែងបណ្តោយជាង ៥.២ ម៉ែត្រ ទទឹងជិត ២ ម៉ែត្រ និងមានចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase) លើសពី ៣.១ ម៉ែត្រ។ រថយន្ត MPV ផ្ដល់មកជាមួយជម្រើសប្រើសាំងលាយអគ្គិសនី (EREV) និងប្រភេទរថយន្តអគ្គិសនីប្រើអាគុយសុទ្ធ (BEV) ដែលស្រដៀងទៅនឹងម៉ូឌែលផ្សេងទៀតរបស់ Leapmotor ដែរ។

ក្រុមហ៊ុន Leapmotor បានបញ្ជាក់ថា ម៉ូឌែល D99 ប្រភេទ EREV បំពាក់នូវកញ្ចប់អាគុយទំហំ 80.3-kWh ធ្វើឲ្យវាក្លាយជារថយន្ត MPV ប្រភេទ EREV ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចម្ងាយឆ្ងាយជាងគេបំផុតក្នុងពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor debuts D99 MPV, D19 SUV set for Apr 2026 launch
ចំពោះរថយន្តប្រភេទ BEV (អគ្គិសនីសុទ្ធ) ត្រូវបានផលិតផ្អែកលើស្ថាបត្យកម្ម ១០០០ វ៉ុល (1000-volt) និងបំពាក់ដោយកញ្ចប់អាគុយទំហំ ១១៥ គីឡូវ៉ាត់ម៉ោង  របស់ក្រុមហ៊ុន CATL។
រថយន្ដ MPV D99 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8797 ចំនួនពីរ ដើម្បីគាំទ្រប្រព័ន្ធបើកបរវៃឆ្លាតរបស់វា ផ្តល់នូវកម្លាំងគណនាខ្ពស់រហូតដល់ ១២៨០ TOPS និងគាំទ្រដល់បច្ចេកវិទ្យា AI ច្រើនភាសាប្រភេទ VLA (Visual-Language-Action)។

យោងតាមក្រុមហ៊ុន Leapmotor បានបញ្ជាក់ថារថយន្តប្រភេទ MPV មានតួខ្លួនរឹងមាំដោយបំពាក់មកជាមួយគ្រោងឆ្អឹងប្រភេទ (Body torsional stiffness) និងបានបំពាក់នូវប្រព័ន្ធរក្សាលំនឹងក្នុងករណីផ្ទុះកង់ពីរក្នុងពេលតែមួយ (Dual-wheel puncture stability system) ដើម្បីការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕

Leapmotor debuts D99 MPV, D19 SUV set for Apr 2026 launch

ផ្ទាំងផ្សាយពាណិជ្ជកម្ម