បន្ទាប់ពីរថយន្ត BMW 4-Series ថ្មីបង្ហាញខ្លួនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែរូបថតនៃរថយន្ត BMW M4 ត្រូវបានបែកធ្លាយលើបណ្តាញអនឡាញបាត់។
ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងឡើយថារូបនោះថតនៅទីណា ប៉ុន្តែវាបានបង្ហាញឲ្យឃើញនូវពណ៌ប្រផេះថ្មីលើ M4 ហៅថា Gunmetal Grey។
ជាការពិតណាស់ អ្វីដែលជាចំណុចទាក់ទាញ ហើយក៏ជាចំណុចដ៏ចម្រូងចម្រាស់បំផុតនោះគឺ ការឌីហ្សាញផ្នែកខាងមុខរបស់វា បើនិយាយឲ្យចំ គឺប៉ាណាមុខតែម្តង។
យ៉ាងណាក៏ដោយ គេបានដឹងថា BMW M4 ថ្មី នឹងបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង ដូច X3 M និង X4 M ដែរ ហើយមានកម្លាំង ៤៧៣សេះ សម្រាប់ម៉ូដែល M4 ធម្មតា និង ៥០៣សេះ សម្រាប់ម៉ូដែល M4 Competition។ M4 ថ្មីនឹងប្រើប្រព័ន្ធប៉ុងពីរ AWD ប៉ុន្តែក៏មានកន្លែងសារ៉េឲ្យវាដំណើរការតែប៉ុងមួយវិលកង់ក្រោយ RWD បានផងដែរ៕