ចិន ជាប់កំណត់ត្រាថ្មី ក្លាយជាប្រទេសទី ១ ដែលលក់រថយន្តបានច្រើនជាងគេក្នុងឆ្នាំ២០២៥

យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ ប្រទេសខ្លួនគឺបានបំបែកនូវកំណត់ត្រាថ្មី ដោយក្លាយជាប្រទេសទី ១ នៅលើពិភពលោកដែលលក់រថយន្តបានច្រើនជាងគេ ដោយក្នុងនោះ ក្នុងចំណោមការលក់រថយន្តសរុបទូទាំងពិភពលោកចំនួន ៩៦,៤៧ លានគ្រឿង ប្រទេសចិន គឺលក់រថយន្តបានចំនួនដល់ទៅ ៣៤.៣៥ លានគ្រឿងឯណ្ណោះ កើនឡើង ៩% ពីមួយឆ្នាំទៅមួយឆ្នាំ និងកាន់កាប់ចំណែកទីផ្សារសកល ៣៥.៦% ។

ក្នុងនោះ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ឬជប៉ុន គឺលក់បានត្រឹមតែ ១៦.៧២ លានគ្រឿង, ៥.៥៨ លានគ្រឿង និង ៤.៥៦ លានគ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនេះ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៥ ក៏រួមមាននូវក្រុមហ៊ុនចិនចំនួន ៣ ផងដែរ រួមមានក្រុមហ៊ុន BYD, Geely និង Chery ។ ជាពិសេស ក្រុមហ៊ុន BYD ជាប់ចំណាត់ថ្នាក់លេខ ៥ ។

គួរបញ្ជាក់ថា សម្រាប់ការនាំចេញក្នុងឆ្នាំ ២០២៥ ប្រទេសចិន គឺបាននាំចេញនូវរថយន្តចំនួនដល់ទៅ ៨,៣២ លានគ្រឿងឯណ្ណោះ កើនឡើង ៣០% ពីឆ្នាំ២០២៤ និងរក្សាតំណែងជាប្រទេសដែលនាំចេញរថយន្តធំជាងគេបំផុតលើពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះ ចំពោះការនាំចេញនេះផងដែរ គឺមានរថយន្តថាមពលថ្មី (NEV) ចំនួន ៣,៤៣ លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម