ក្រុមហ៊ុន TF Motors បានប្រកាសជាផ្លូវការក្នុងនាមជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត IM Motors មកកាន់ប្រទេសកម្ពុជា ដែលជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការផ្តល់នូវជម្រើសរថយន្តប្រណិតជាមធ្យោបាយធ្វើដំណើរបែបអនាគតដោយប្រើថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ភាពអស្ចារ្យនៅក្នុងការវិវត្តយ៉ាងជឿនលឿននៃឧស្សាហ៏កម្មរថយន្តអគ្គិសនីបានជម្រុញឱ្យរថយន្ត IM Motors បញ្ចេញនូវវត្តមានរថយន្តអគ្គិសនីដ៏ប្រណីត និងឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួនមកកាន់ទីផ្សារប្រទេសកម្ពុជា។

IM Motors គឺជាម៉ាកយីហោរថយន្តអគ្គិសនីលំដាប់ខ្ពស់ប្រភេទ Luxury Car ដែលត្រូវបានបង្កើតឡើងតាមរយៈការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនយក្ស SAIC Motor និងដៃគូរបច្ចេកវិទ្យាទំនើបឈានមុខគេគឺក្រុមហ៊ុន Alibaba ដែលទទួលបានរហ័សនាមជា ដំណោះស្រាយរថយន្តអគ្គិសនីជំនាន់ថ្មី ដែលផ្តោតលើភាពច្នៃប្រឌិត មានដំណើរការបើកបរខ្លាំង និងបំពាក់ដោយបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ។ ដោយមាន TF Motors ជាក្រុមហ៊ុនចែកចាយផ្លូវការ នោះម៉ាកយីហោ IM ត្រូវបានកំណត់នូវចក្ខុវិស័យនៃការអភិវឌ្ឍរថយន្តអគ្គិសនីប្រណីតតាមរយៈការណែនាំកំពូលរថយន្តពីរម៉ូឌែលគឺ IM5 និង IM6។

IM5 – រថយន្ត Sedan ប្រណីតនិងឆ្លាតវៃ
IM5 គឺជារថយន្តអគ្គិសនីប្រភេទ Sedan កម្រិតខ្ពស់ដែលត្រូវបានរចនាឡើងយ៉ាងប្រណិត ដើម្បីផ្តល់នូវផាសុកភាព និងភាពទំនើបស៊ីវិល័យ។ ដោយមានការរចនាឡើងជាមួយនឹងស្ថាបត្យកម្មរថយន្តអគ្គិសនីទំនើប រថយន្តនេះបានផ្តល់នូវរយៈចម្ងាយបើកបរដ៏គួរឱ្យចាប់អារម្មណ៍ មានលក្ខណៈពិសេសដែលដំណើរការដោយប្រព័ន្ធ AI កម្រិតខ្ពស់ និងផ្តល់នូវបទពិសោធន៍បើកបរបែបអនាគត។ រថយន្ត IM5 បំពាក់ដោយអាគុយច្រើនជម្រើសមានរហូតដល់ទំហំ 100kWh ហើយរថយន្ត IM5 អាចផ្តល់រយៈចម្ងាយបើកបរបានលើសពី 600Km ព្រមទាំងអាចបង្កើនល្បឿនខ្ពស់បំផុត (high-performance) ចន្លោះពី 0 – 100Km/h ចាយពេលត្រឹមតែជាង 3 វិនាទីប៉ុណ្ណោះ។

ចំណែកផ្នែកខាងក្នុងរថយន្ត IM5 គឺរចនាដោយកាប៊ីនធំទូលាយនិងប្រណិតបំផុត ព្រមទាំងបំពាក់ដោយអេក្រង់កម្សាន្តប្រភេទឌីជីថលទំហំ 26.3-inch មានមុខងារតភ្ជាប់ពីទូរស័ព្ទទៅរថយន្តយ៉ាងឆ្លាតវៃ និងមានប្រព័ន្ធជំនួយពេលបើកបរដ៏វៃឆ្លាតជាមួយប្រព័ន្ធ AI ដែលធ្វើឱ្យរថយន្តនេះក្លាយជាដៃគូរប្រកួតប្រជែងខ្លាំងជាមួយរថយន្តអគ្គីសនីប្រណីតទូទាំងពិភពលោក។

IM6 – រថយន្ត SUV ប្រណីតនិងឆ្លាតវៃ

កាន់តែពិសេសលើសពីរថយន្តប្រភេទ sedan ក្រុមហ៊ុនក៏បានបង្ហាញនូវវត្តមានម៉ូឌែល IM6 ដែលជារថយន្ត SUV លំដាប់ខ្ពស់ដែលរួមបញ្ចូលគ្នាយ៉ាងល្អរវាងការបើកបរដ៏មានថាមពល និងបច្ចេកវិទ្យាឆ្លាតវៃ។ ការរចនាគឺមានភាពស័ក្តសមសម្រាប់របៀបរស់បែបទំនើប និងស៊ីវិល័យ ដោយរថយន្ត IM6 ផ្តល់នូវតុល្យភាពនៃ ដំណើរការបើកបរយ៉ាងល្អឥតខ្ចោះ និងមានផាសុកភាពខ្ពស់ អមដោយលក្ខណៈពិសេសសំបូរបែបដូចជា four-wheel steering, air suspension, AI-Assistant driving system ប្រព័ន្ធបើកបរជំនួយដោយ AI និងមុខងារពិសេសៗផ្សេងៗជាច្រើនទៀត។

ជាមួយរយៈចម្ងាយបើកបរ 550Km អមដោយសមត្ថភាពសាកថ្មល្បឿនលឿន បានធ្វើឱ្យរថយន្ត IM6 ក្លាយជាដៃគូរធ្វើដំណើរដ៏ឆ្លាតវៃនិងមានភាពងាយស្រួល សម្រាប់ការបើកបរក្នុងទីក្រុង និងការធ្វើដំណើរផ្លូវឆ្ងាយ។ រថយន្តប្រភេទ SUV នេះក៏បានបង្ហាញនូវមុខងារថ្មីៗដូចជា “Crab Mode” ដែលជាមុខងារចូលចតរថយន្តដ៏ឆ្លាតវៃនិងមានសុវត្ថិភាពខ្ពស់ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ម៉ាកយីហោលើសុវត្ថិភាព និងភាពងាយស្រួលក្នុងការបើកបរ។

ក្រុមហ៊ុនក៏បានកំណត់និយមន័យនៃប្រណិតភាពតាមរយៈបច្ចេកវិទ្យាដ៏ទំនើបនិងឆ្លាតវៃដែលបំពាក់លើរថយន្តទាំង២គឺ IM5 និង IM6 ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយដែលមានតួរថយន្តប្រភេទឌីជីថលកម្រិតខ្ពស់ (digital chassis), ប្រព័ន្ធចង្កូតអេឡិចត្រូនិច, ប្រព័ន្ធគ្រឿងក្រោម និងប្រព័ន្ធហ្វ្រាំង រួមបញ្ចូលគ្នាក្លាយទៅជារថយន្តដ៏ឆ្លាតវៃ។ លក្ខណៈពិសេសនេះបានអនុញ្ញាតឱ្យម្ចាស់រថយន្តទទួលនូវបទពិសោធន៏ថ្មីដែលមានការបើកបរដ៏សុវត្ថិភាព និងផាសុកភាពខ្ពស់ ដែលកំណត់តាមស្តង់ដារថ្មីក្នុងទីផ្សាររថយន្តអគ្គិសនីប្រណិត។

លើសពីនេះ មុខងារដែលដំណើរការដោយប្រព័ន្ធ AI ដូចជាមុខងារចូលចតដោយស្វ័យប្រវត្តិ, real-time environment detection, និង raining night mode ដែលជាមុខងារពិសេសក្នុងពេលបើកបរមានភ្លៀងនាពេលយប់ ដែលធានាថាអ្នកបើកបរទទួលបានអត្ថប្រយោជន៍ពីការបទពិសោធន៍បើកបរបែបអនាគតដ៏ឆ្លាតវៃ និងមានសុវត្ថិភាពខ្ពស់។

ជាមួយវត្តមានក្នុងការមកដល់នៃរថយន្ត IM5 និង IM6 ក្រុមហ៊ុនជឿជាក់ថាអតិថិជននៅក្នុងប្រទេសកម្ពុជានឹងទទួលបាននូវបទពិសោធន៏ថ្មីជាមួយស្តង់ដារថ្មីនៃរថយន្តអគ្គិសនីប្រណីត។ វាជាស្តង់ដារមួយនៃការរួមបញ្ចូលគ្នារវាងភាពវៃឆ្លាត និងការច្នៃប្រឌិតបែបអនាគត។ រថយន្តទាំង២ម៉ូឌែលរបស់ IM Motors គឺមិនមែនគ្រាន់តែមធ្យោបាយធ្វើដំណើរបែបអនាគតដែលមានការបើកបរល្អប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តសញ្ញានៃរថយន្តបែបអនាគតដែលនឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយវាគឺជារថយន្តអនាគតដែលមានឆ្លាតវៃខ្លាំងជាងរថយន្តនៃដៃគូរប្រកួតប្រជែងរបស់ខ្លួន។ ដូច្នេះ សូមត្រៀមខ្លួនដើម្បីទទួលយកការផ្លាស់ប្តូរឆ្ពោះទៅកាន់បទពិសោធន៍បែបអនាគតជាមួយ IM ដែលនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។


















