ត្រឹមតែរយៈពេលជាង ១ខែរថយន្ត Xiaomi SU7 ត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែម ទទួលបានការបញ្ជាទិញរហូតដល់ ៨មុឺនគ្រឿង

ក្រុមហ៊ុន Xiaomi Auto បានឲ្យដឹងថា រថយន្តស៊េរីទំនើប Xiaomi SU7 ត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែម ទទួលបានការបញ្ជាទិញបែប (locked orders) លើសពី ៨០ ០០០ គ្រឿង ក្នុងរយៈពេល ៤៨ ថ្ងៃ គិតចាប់តាំងពីការដាក់បង្ហាញកាលពីថ្ងៃទី ២០ ខែមីនា នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនដែលបានចេញផ្សាយនៅថ្ងៃទី ៦ ខែឧសភា។ តួលេខនេះ សំដៅទៅលើការបញ្ជាទិញដែលត្រូវបានបញ្ជាក់ច្បាស់លាស់ ជាមួយនឹងការបង់ប្រាក់កក់រួចរាល់។

Xiaomi unveils first car with SU7 electric sedan | VISORXiaomi SU7 នេះត្រូវបានដាក់លក់ជា ៣ ជម្រើសផ្សេងគ្នា ដមានតម្លៃចាប់ពី ៣២ ២០០ ដល់ ៤៤ ៥០០ ដុល្លារអាមេរិក។ សម្រាប់ជម្រើសម៉ូឌែល Standard និង Pro ទទួលបានអត្ថប្រយោជន៍ដែលមានតម្លៃស្មើនឹង ៦ ១៥០ ដុល្លារអាមេរិក ខណៈម៉ូឌែល Max រួមបញ្ចូលនូវការលើកទឹកចិត្ត មានតម្លៃរហូតដល់ ៨ ៩៣០ ដុល្លារអាមេរិក។ អត្ថប្រយោជន៍ទាំងនេះរួមមានមុខងារដូចជា កៅអី zero-gravity ជាមួយនឹងប្រព័ន្ធម៉ាស្សា ការកំណត់រចនាសម្ព័ន្ធសម្រាប់កន្លែងផ្ទុកឥវ៉ាន់បន្ថែម និងប្រព័ន្ធជំនួយការបើកបរ HAD របស់ Xiaomi ជាដើម។

បន្ថែមពីនេះផែនការផ្តល់ហិរញ្ញប្បទានមានអត្រាការប្រាក់ទាបក្នុងរយៈពេល ៥ ឆ្នាំ ក៏ត្រូវបានផ្តល់ជូនផងដែរ ដោយមានការបង់ប្រាក់កក់ទាបបំផុតត្រឹមតែ ៧ ៣០០ ដុល្លារនិងការបង់ប្រាក់ប្រចាំខែចាប់ពី ៤៥៦ ដុល្លារឡើងទៅ។ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថាការកែសម្រួលលើការកំណត់រចនាសម្ព័ន្ធជាច្រើនបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ៦ ខែឧសភានេះតទៅ ដោយផ្ដល់មកជាមួយជម្រើសពណ៌ខាងក្រៅមួយចំនួនរួមមានពណ៌ស្វាយក្រមនិងពណ៌ខ្មៅ។ ចំណែកឯជម្រើសម៉ូឌែល Max ក៏នឹងលែងមានកញ្ចប់តុបតែងរចនាបថពិសេស (special-edition styling package) ធ្លាប់បានផ្តល់ជូនពីមុនមកផងដែរ។

Xiaomi SU7 first real-world range tests show promise - ArenaEVរថយន្ត SU7 នៅតែបន្តបំពាក់នូវម៉ូទ័រ V6S Plus របស់ Xiaomi សម្រាប់គ្រប់ម៉ូឌែលទាំងអស់។ ដោយឡែកសម្រាប់ម៉ូឌែល Standard និង Pro អាចផលិតតកម្លាំងបាន ២៣៥ គីឡូវ៉ាត់ ខណៈម៉ូឌែល Max ប្រើប្រាស់ប្រព័ន្ធម៉ូទ័រភ្លោះ អាចផលិតកម្លាំងបានរហូតដល់ ៥០៨ គីឡូវ៉ាត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំហំផ្ទុករបស់អាគុយមានភាពខុសគ្នាទៅតាមប្រភេទម៉ូឌែលនីមួយៗដោយក្នុងនោះអាគុយទំហំ ៧៣ គីឡូវ៉ាត់ម៉ោង បំពាក់លើ Standard, អាគុយទំហំ ៩៦.៣ គីឡូវ៉ាត់ម៉ោង បំពាក់លើម៉ូឌែល Pro និងអាគុយទំហំ ១០១.៧ គីឡូវ៉ាត់ម៉ោង បំពាក់លើម៉ូឌែល Max។ រីឯចម្ងាយបើកបរគិតតាមស្ដង់ដារ CLTC មានរយៈចម្ងាយ ៧២០ គីឡូម៉ែត្រ, ៩០២ គីឡូម៉ែត្រ និង ៨៣៥ គីឡូម៉ែត្រ អាស្រ័យទៅតាមទំហំរបស់អាគុយ។

Xiaomi SU7: Interior of the Chinese electric saloonបរិក្ខារផ្នែកខាងក្នុងរបស់ Xiaomi SU7 បំពាក់នូវអេក្រង់កម្សាន្ដទំហំ ១៦.១ អុីញ, កុងទ័រឌីជីថលទំហំ ៧.១ អុីញ និងប្រព័ន្ធបង្ហាញព័ត៌មានលើកញ្ចក់មុខ (head-up display)។ បន្ថែមនេះរថយន្ដនេះក៏បំពាក់ជាមួយបច្ចេកវិទ្យា LiDAR និងប្រព័ន្ធជំនួយការបើកបរ Xiaomi HAD ត្រូវបានបំពាក់មកជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់នៃរថយន្ត Xiaomi SU7៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម