រថយន្ត BYD Atto 3 ស៊េរីថ្មីបំពាក់ជាមួយអាគុយ Blade Battery 2.0 អាចចម្ងាយបើកបរ ៦៣០គ.ម តៀមដាក់លក់ក្នុងពេលឆាប់ៗនេះ

រថយន្ត BYD Atto 3 ស៊េរីថ្មី អាចនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី ២១ ខែឧសភា ក្រោយបង្ហាញខ្លួនជាសាធារណៈនៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BYD មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីពេលវេលានៅឡើយទេ។ ប៉ុន្តែបើយោងតាមរបាយការណ៍ក្នុងស្រុកននិងបុគ្គលិកនៅកន្លែងលក់រថយន្តម្នាក់បាននិយាយថា រថយន្ត BYD Atto 3 បំពាក់ជាមួយបច្ចេកវិទ្យាសាកភ្លើងបានល្បឿនលឿនបំផុត (Flash-charging version) មានភាគរយខ្ពស់អាចនឹងត្រូវដាក់លក់នៅកាលបរិច្ឆេទខាងលើនេះ។

New-Gen BYD Atto 3 Debuts With 630km Range & 9-Minute Flash Chargingរថយន្ត Atto 3 ស៊េរីថ្មីនេះ បានប្រើប្រាស់អាគុយ Blade Battery ជំនាន់ទី២ របស់ BYD និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុត (Flash charging)។ យោងតាមរបាយការណ៍មុនៗ រថយន្តប្រភេទ Crossover នេះផ្ដល់នូវចម្ងាយបើកបររហូតដល់ ៦៣០ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC និងមានកម្លាំងខ្លាំងរហូតដល់ ៣២៦ សេះ សម្រាប់ម៉ូឌែលបំពាក់ជាមួយ Option ខ្ពស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Atto 3 ស៊េរីឆ្នាំ ២០២៦ នឹងរួមបញ្ចូលនូវប្រព័ន្ធជំនួយការបើកបរ God’s Eye C និងប្រព័ន្ធគ្រប់គ្រងលំនឹងនៅពេលផ្ទុះកង់ក្នុងល្បឿនលឿន (TBC)។ លើសពីនេះ BYD ក៏បានកែលម្អផ្នែកខាងក្នុងដោយបំពាក់អេក្រង់កម្សាន្តទំហំ ១៥,៦ អុីញ អាចបង្វិលបានតាមតម្រូវការ, ដំបូលកញ្ចក់ Panoramic sunroof, ទូរទឹកកកនិងការរៀបចំកៅអីអ្នកដំណើរខាងមុខបែប “Queen passenger seat” ដើម្បីបង្កើនភាពធំទូលាយ និងផាសុកភាពសម្រាប់អ្នករួមដំណើរខាងមុខ។

ព័ត៌មានដែលទទួលបានពីភ្នាក់ងារចែកចាយរថយន្ត និងកំពុងចែកចាយតាមអុីនធឺណិតបានបង្ហាញថា រថយន្ត Atto 3 ស៊េរីថ្មី អាចនឹងមានតម្លៃចាប់ផ្តើមពីប្រហែល ១៧ ៦៤០ ដុល្លារ សម្រាប់ម៉ូឌែល 540 Leading។ ចំពោះម៉ូឌែល 540 Beyond អាចនឹងមានតម្លៃប្រហែល ១៩ ១១០ ដុល្លារ ខណៈម៉ូឌែល 630 Beyond មានតម្លៃខ្ទង់ ២០ ៥៨០ ដុល្លារ។

BYD Atto 3 2027 debuts in Auto China: Specs, Features, Photoរបាយការណ៍មួយនេអបានបន្តថា សម្រាប់ម៉ូឌែល Option ខ្ពស់បំផុតមានតម្លៃ ២២ ០៥០ ដុល្លារ។ ដោយឡែក សម្រាប់រថយន្តបំពាក់បន្ថែមនូវបច្ចេកវិទ្យា LiDAR អតិថិជនអាចនឹងត្រូវបង់ប្រាក់បន្ថែមចំនួន ១ ៧៦៤ ដុល្លារពីលើតម្លៃដើម។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BYD មិនទាន់បានប្រកាសចេញនូវតម្លៃលក់រាយផ្លូវការនៅឡើយទេ ដូច្នេះតម្លៃជាក់លាក់របស់រថយន្ដត្រូវរងចាំរហូតដល់ថ្ងៃដាក់លក់ជាផ្លូវការ។

គួរបញ្ជាក់ផងដែររថយន្ត Atto 3 ស៊េរីចុងក្រោយបង្អស់នេះ បានបង្ហាញនូវការរចនាផ្ទៃខាងមុខថ្មី ដោយមានចង្កៀងមុខរាងស្លីមជាងមុន និងការកែលើកាងខាងមុខ។ ចំណែកផ្នែកខាងក្រោយវិញ ទទួលបានការរចនាភ្លើងស្ដុបថ្មី និងការកែប្រែលើគ្រឿងតុបតែងផ្នែកខាងក្រោម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម