ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ថ្មីទាំងស្រុង! Chevrolet Silverado 1500 ជំនាន់ទី៥ ទម្លាក់ម៉ាស៊ីនចាស់ចោល ប្តូរមុខមាត់ថ្មីកាន់កាចជាងមុន

ថ្មីទាំងស្រុង! Chevrolet Silverado 1500 ជំនាន់ទី៥ ទម្លាក់ម៉ាស៊ីនចាស់ចោល ប្តូរមុខមាត់ថ្មីកាន់កាចជាងមុន

បន្ទាប់ពីរថយន្ដ Chevrolet Silverado 1500 ជំនាន់ទី ៤ មានវត្ដមានទីផ្សារអស់រយៈពេលជិត ៨ ឆ្នាំ ពេលនេះក្រុមហ៊ុនផលិតរថយន្ដសហរដ្ឋអាមេរិកមួយនេះបានធ្វើការកែប្រែដ៏ធំដោយបានបញ្ចេញរថយន្ដ Chevrolet Silverado 1500 ជំនាន់ទី៥ ដោយយបានផ្លាស់ប្តូររូបរាងថ្មីស្រឡាង ជាពិសេសផ្ដល់មកជាជម្រើសម៉ាសុីនថ្មី ខុសពីម៉ូឌែលឆ្នាំ២០២៦។

View Exterior Photos of the 2027 Chevrolet Silverado 1500ចំពោះ Silverado ជំនាន់ថ្មីនេះ ផ្ដល់មកជាជម្រើស ៧ម៉ូឌែលក្នុងនោះមានដូចជា៖ម៉ូឌែល ZR2, High Country, Trail Boss, Silverado, Custom Trail Boss, Custom និង WT។ ការដាក់ចេញនូវជម្រើសច្រើនបែបនេះគឺដើម្បីផ្ដល់ជូនភាពងាយស្រួលក្នុងការជ្រើសរើសសំណាក់អតិថិជន អាស្រ័យតាមទំហំថិវិកានិងតម្រូវការប្រើប្រាស់ជាក់ស្ដែង។

សម្រាប់ម៉ូឌែលឆ្នាំ២០២៧ Option ខ្ពស់បំពាក់មកជាមួយម៉ាសុីន V8 ចំណុះ ៥,៧ លីត្រ និង ៦,៦ លីត្រ ដែលត្រូវបានកែច្នៃដើម្បីបង្កើនកម្លាំងបន្ថែមយ៉ាងពិសេស ផ្គូងផ្គងជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ មានទាំងជម្រើសប្រើប្រាស់ប៉ុងមួយនិងប៉ុងពីរ។ ជាមួយជម្រើសនៃម៉ាសុីនថ្មីនេះ ត្រូវបានបង្កើតឡើងនៅលើរចនាសម្ព័ន្ធវិស្វកម្ម Gen VI ថ្មីស្រឡាង និងប្រើប្រាស់បច្ចេកវិទ្យារួមគ្នាជាមួយរថយន្តស្ព័រ Corvette ដោយក្រុមហ៊ុនបានលើកឡើងវានឹងផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ព្រមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2027 Chevrolet Silverado 1500: What We Know So Farការផ្លាស់ប្ដូរដ៏ធំរបស់ Chevrolet Silverado 1500 ស៊េរីឆ្នាំ២០២៧ ដោយបានលុបចោលនូវជម្រើសម៉ាស៊ីនចាស់ចំណុះ ៥,៣ លីត្រ និង ៦,២ លីត្រ ដែលមានបំពាក់លើ Chevrolet Silverado 1500 ស៊េរីឆ្នាំ ២០១៩ ដល់ ២០២៦។ចំណែកម៉ូឌែលស្ដង់ដារបំពាក់ជាមួយម៉ាសុីន V4 ប្រភេទ TurboMax ចំណុះ ២,៧ លីត្រ ត្រូវបានយកមកប្រើប្រាស់បន្ត ប៉ុន្តែដោះចេញនូវប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គជំនាន់ចាស់ ដោយប្តូរមកប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ ដោយក្រុមហ៊ុន GM អះអាងថាចវារត់បានស្ទុះ និងរលូនជាងមុនឆ្ងាយណាស់។ បន្ថែមពីនេះក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូត Duramax ចំណុះ ៣,០ លីត្រ។

Next-Generation 2027 Silverado 1500 | Pickup Truck | Canadaក្រៅពីកែប្រែម៉ាសុីនហើយ Chevrolet Silverado 1500 ជំនាន់ទី៥ ក៏បានកែប្រែរូបរាងខាងក្រៅថ្មីស្រឡាងទាំងស្រុង ដោយបានបំពាក់ជាមួយប៉ាណាខាងមុខធំឌីហ្សាញបែបស្ព័រ និងប្រើប្រាស់ភ្លើងប្រភេទ LED ទាំងខាងមុខ ទាំងខាងក្រោយ ឌីស្សាញរាងមុតស្រួចថ្មីស្រឡាង។ បន្ថែមផ្នែកខាងក្រៅក៏មានបំពាក់បន្ថែមគ្រឿងជាច្រើនទៀតរួមមាន កាងមុខរចនាឡើងខុសគ្នាពីគ្នាអាស្រ័យទៅតាម Option នីមួយៗ ហើយអ្វីដែលគួរឲ្យចាប់បំផុត គឺភ្លើងហ្វ្រាំងទីបីនៅជាប់ដំបូលផ្នែកខាងក្រោយមានប្រវែងរហូតដល់ ៣អ៊ីញ ឈ្នាន់ជើងចំហៀងរចនាយ៉ាងស៊ីវិល័យ និងប្រព័ន្ធបំពង់ស៊ីម៉ាំងភ្លោះដែលមានចុងកន្ទុយសុីមាំងចំនួនបួន ដែលមានបំពាក់ជាស្តង់ដារចាប់ពី Option “Custom” ឡើងទៅ។

View Interior Photos of the 2027 Chevrolet Silverado 1500ងាកមកផ្នែកខាងក្នុងកាន់តែពិសេសដោយផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៦,៣ អុីញ, អេក្រង់កុងទ័រឌីជីថលទំហំ ១២,២ អុីញ អ្វីដែលពិសេសគឺថែមទាំងមានអេក្រង់កម្សាន្ដថ្មីសម្រាប់អ្នករួមដំណើរនៅផ្នែកខាងមុខទំហំ ១១,៥ អុីញ។ សម្រាប់ Chevrolet Silverado 1500 ស៊េរីឆ្នាំ២០២៧ ក៏បានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរមិនបាច់កាន់ចង្កូត «Super Cruise» ហើយវាក៏ជាបច្ចេកវិទ្យាបើកបរមិនបាច់កាន់ចង្កូតតែមួយគត់នៅលើដងផ្លូវ ដែលមានសមត្ថភាពអាចអូសសណ្តោងរ៉ឺម៉កពីក្រោយបាន។

2027 Chevrolet Silverado 1500 Specs: New V8 Engines, Trims, Interior, and  Release Dateបន្ថែមពីនេះសម្រាប់ម៉ូឌែល ZR2, Trail Boss និង Silverado បានបំពាក់ជាមួយដំបូលកញ្ចក់ (Sunroof) នឹងនាំមកនូវអារម្មណ៍ស្រឡះស្រឡាយ បើកចំហរទូលាយ និងពោរពេញដោយពន្លឺធម្មជាតិ សម្រាប់រាល់ការធ្វើដំណើររបស់លោកអ្នក។ បើនិយាយពីតម្លៃវិញ Chevrolet Silverado 1500 ស៊េរីឆ្នាំ២០២៧ ត្រូវបានគេរំពឹងទុកថា អាចនឹងដាក់លក់ជាមួយចាប់ផ្តើមពីប្រហាក់ប្រហែល ៣៩ ០០០ ដុល្លារ ដល់ ៨៣ ០០០ ដុល្លារ អាស្រ័យទៅលើ Option និងការបន្ថែមមុខងារផ្សេងៗទៅតាមតម្រូវការរបស់អ្នកទិញ៕ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម