ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Xpeng បញ្ចេញរូបភាពរថយន្ត SUV ដំបូងក្នុងត្រកូល Mona មុនពេលដាក់បង្ហាញជាផ្លូវការ

Xpeng បញ្ចេញរូបភាពរថយន្ត SUV ដំបូងក្នុងត្រកូល Mona មុនពេលដាក់បង្ហាញជាផ្លូវការ

ក្រុមហ៊ុន Xpeng បានបញ្ចេញរូបភាពជាផ្លូវការដំបូងបង្អស់នៃរថយន្តប្រភេទ SUV ក្នុងខ្សែស្រឡាយម៉ូឌែល Mona របស់ខ្លួន ហើយនេះក៏ជាការបោះជំហានមួយទៀត នៅក្នុងផែនការរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមួយនេះ ក្នុងការបង្កើនវិសាលភាពជួរផលិតផលដែលអាចលក់បានក្នុងបរិមាណច្រើន។

A side view of the Xpeng Mona L03.ក្រុមហ៊ុនមួយនេះក៏បញ្ជាក់ថារថយន្តប្រភេទ SUV ថ្មីមួយដែលមានឈ្មោះថា Mona L03 នឹងបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមក Mona L03 ធ្លាប់បានលេចមុខនៅឯកសារចុះបញ្ជីរបស់ស្ថាប័នគ្រប់គ្រងរដ្ឋ កាលពីពេលមុនរួចមកហើយ ហើយត្រូវបានរំពឹងថានឹងត្រូវដាក់លក់នៅក្នុងឆ្នាំ២០២៦ នេះ។

រថយន្ត Mona L03 បានយកលំនាំតាមទម្រង់ឌីហ្សាញបែប Fastback SUV មានរាងរថយន្តបែបស្ព័រឌីណាមិក ដោយបន្តរក្សានូវអត្តសញ្ញាណរចនាបថរួមក្នុងគ្រួសារ តែមួយជាមួយម៉ូឌែល Mona M03។ យោងតាមទិន្នន័យចុះបញ្ជី រថយន្តនេះមានប្រវែងបណ្ដោយ ៤ ៦៥០ មីលីម៉ែត្រ, ទទឹង ១ ៩២០ មីលីម៉ែត្រ, កម្ពស់ ១ ៦00 មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៨៥០ មីលីម៉ែត្រ។ នៅកាប៊ីនខាងក្នុងអាចផ្ទុកអ្នកដំណើរបានចំនួន ៥ នាក់ ស័ក្ដិក្នុងការប្រើប្រាស់លក្ខណៈគ្រួសារ។

បើនិយាយកម្រិតសមត្ថភាពរថយន្តនេះនឹងត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីផ្គត់ផ្គង់ដោយក្រុមហ៊ុន Luxshare។ ក្នុងនោះម៉ូទ័អគ្គិសនីរបស់រថយន្ដនេះអាចផលិតកម្លាំងខ្ពស់បំផុតបានរហូតដល់ ១៨៣ គីឡូវ៉ាត់ និងអាចរត់បានល្បឿនលឿនបំផុតរហូតដល់ ១៨០ គីឡូមែត្រក្នុងមួយម៉ោង។ ចំណែកឯអាគុយផ្ទុកថាមពលរបស់វាវិញ គឺប្រើប្រាស់ប្រភេទលីចូមដែកផូស្ហ្វាត (Lithium Iron Phosphate – LFP) ផ្គត់ផ្គង់ដោយក្រុមហ៊ុន CALB៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម