ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Xiaomi បានបង្កើតកំណត់ត្រាថ្មី ប្រើរថយន្ដគ្មានអ្នកបើកបរទៅប្រណាំងនៅទីលាន Nürburgring

Xiaomi បានបង្កើតកំណត់ត្រាថ្មី ប្រើរថយន្ដគ្មានអ្នកបើកបរទៅប្រណាំងនៅទីលាន Nürburgring

ក្រុមហ៊ុន Xiaomi បានបន្ថែមសមិទ្ធផលថ្មីមួយទៀតនៅលើទីលានប្រណាំង Nürburgring ដោយឲ្យរថយន្ត YU7 GT មួយគ្រឿងបានបើកបរជុំវិញផ្លូវប្រណាំង Nordschleife ដោយគ្មានមនុស្សបើកបរ។ ជាលទ្ធផលរថយន្ដ Xiaomi YU7 GT គ្មានអ្នកបើករបរមួយគ្រឿងនេះ បានចំណាយអស់រយៈពេល ១០ នាទី និង ២៩.៤៨៣ វិនាទី ក្នុងការបើកមួយជុំទីលានប្រណាំង Nordschleife មានចម្ងាយជិត ២១ គីឡូម៉ែត្រ។ ចំពោះទីឡានប្រណាំង Nordschleife គឺជាផ្នែកនៃទីលានដ៏ល្បីរបស់ប្រទេសអាឡឺម៉ង់ដែលឈ្មោះថា Nürburgring ។

 Think You Could Beat This Driverless Xiaomi Around The Ring? You Might Be Rightទោះបី Xiaomi មិនជាក្រុមហ៊ុនដំបូងដែលបានដាក់ធ្វើតេស្ដរថយន្ដគ្មានអ្នកបើកបរ ធ្វើការបើកបរដោយខ្លួនឯងពិតមែន ប៉ុន្តែពួកគេបានក្លាយជាកក្រុមហ៊ុនចិនដំបូងគេបង្អស់ ដែលប្រើប្រាស់រថយន្តគ្មានអ្នកបើកបរ អាចរត់បញ្ចប់មួយជុំពេញ ដោយមានការវាស់វែង និងកត់ត្រាម៉ោងជាផ្លូវការនៅលើទីលានប្រណាំង Nürburgring Nordschleife ដ៏គ្រោះថ្នាក់មួយនេះ។

យោងតាមរយៈលទ្ធផលបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្ដិរបស់ Xiaomi ត្រូវបានស្ងើចសរសើយ៉ាងរខ្លាំង ទោះបីជាវាមានរយៈពេលយឺតជាងជាង ៣ នាទី បើធៀបទៅនឹងថេរវេលា ៧ នាទី និង ២២.៧៦ វិនាទី ដែលធ្វើបានដោយរថយន្ត YU7 GT ត្រូវបានបើកបរអ្នកកាន់ដៃចង្កូតកាលពីខែមុន។ បើងាកទៅទស្សនាវីដេអូទិដ្ឋភាពនៃការបើកបរដោយគ្មានអ្នកបើកបររបស់រថយន្ត Xiaomi នោះ យើងអាចមើលឃើញភ្លាមៗយ៉ាងច្បាស់ថារថយន្ដ YU7 GT មិនបានបើកបរក្នុងលក្ខណៈបែបប្រណាំងនោះឡើយ ដោយវាបានបើកចូលទៅជិតផ្លូវបត់នីមួយៗដោយភាពប្រយ័ត្នប្រយែងខ្ពស់ បន្សល់ទុកនូវចន្លោះសុវត្ថិភាពយ៉ាងធំទូលាយ និងបង្ហាញឥរិយាបថបើកបរទូទៅដូចជាអ្នកបើកបរម្នាក់ដ៏ស្ទាត់ជំនាញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម