រាល់ពេលរថយន្តដំណើរការ គឺម៉ាស៊ីនត្រូវធ្វើការធ្ងន់ ប្រឈមនឹងកម្តៅខ្លាំង និងការកកិតជារៀងរាល់វិនាទី ប្រសិនបើជ្រើសរើសប្រើប្រាស់ប្រេងគ្មានគុណភាព ម៉ាស៊ីននឹងឆាប់ក្តៅ និងបង្កការខូចខាតលឿន។ ប៉ុន្តែ Petronas គឺខុសប្លែកពីគេ ហើយទាំងនេះគឺជាហេតុផលធំៗ៣ ដែលអ្នកប្រើប្រាស់រថយន្តជុំវិញពិភពលោក ជ្រើសរើសយកប្រេងម៉ាស៊ីន Petronas៖

១. ជាបច្ចេកវិទ្យាកម្រិតពិភពលោក Petronas មិនត្រឹមតែជាប្រេងធម្មតាទេ តែត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍចេញពីមន្ទីរពិសោធន៍ធំៗ ដើម្បីយកទៅប្រើប្រាស់ដូចជា ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 ជាដើម។
២. ការពារកម្តៅ និងការសឹករិចរិលបានល្អឥតខ្ចោះ មានសមត្ថភាពគ្រប់គ្រងកម្តៅ មិនឲ្យម៉ាស៊ីនឡើងកម្តៅខ្លាំង និងបង្កើតស្រទាប់ការពាររឹងមាំ កាត់បន្ថយការកកិត បានយ៉ាងល្អបំផុត។
៣. សន្សំសំចៃ និងពង្រីកអាយុកាលប្រើប្រាស់របស់ម៉ាស៊ីន ជួយឲ្យម៉ាស៊ីនដើរស្ងាត់ រលូន សន្សំសំចៃប្រេងឥន្ធនៈ និងការពារឲ្យម៉ាស៊ីនប្រើប្រាស់បានយូរអង្វែង មិនបារម្ភរឿងខូចពាក់កណ្តាលផ្លូវ។
គួរដឹងបន្ថែមទៀតផងដែរ ប្រេងម៉ាស៊ីន Petronas រចនាឡើងដោយបំពាក់បច្ចេកវិទ្យាស្នូលតែម្តង គឺ CoolTech ដែលជួយស្រូប និងបញ្ចេញកម្តៅលើសចេញពីផ្នែកសំខាន់ៗក្នុងម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធភាព និងមានគុណភាពរំអិលខ្ពស់បង្កើនអាយុកាលគ្រឿងបង្គុំម៉ាស៊ីនរថយន្ត។
ដូច្នេះ ការជ្រើសរើសប្រេង Petronas ដែលជាប្រេងម៉ាស៊ីនស្តង់ដារពិភពលោក គឺនឹងជួយបង្កើនអាយុកាលម៉ាស៊ីនរថយន្ត មានប្រសិទ្ធភាពកាត់បន្ថយការកកិត សន្សំសំចៃ បង្កើនសន្ទុះរថយន្ត និងមានសារធាតុលាងសម្អាតម៉ាស៊ីនថែមទៀតផង៕

















