ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ BYD Yangwang U8L ប្រភេទ ៤ កៅអី នឹងត្រូវដាក់លក់នៅទីផ្សារប្រទេសចិន ក្នុងតម្លៃជាង ២៦មុឺនដុល្លារ

BYD Yangwang U8L ប្រភេទ ៤ កៅអី នឹងត្រូវដាក់លក់នៅទីផ្សារប្រទេសចិន ក្នុងតម្លៃជាង ២៦មុឺនដុល្លារ

រថយន្តប្រភេទ EREV (range-extended SUV) ម៉ូឌែល Yangwang U8L ប្រភេទ ៤ កៅអី របស់ក្រុមហ៊ុន BYD នឹងត្រូវដាក់លក់ក្នុងទីផ្សារប្រទេសចិន ក្នុងតម្លៃ ១.៨ លានយ័ន ឬស្មើនិងប្រមាណ ២៦៦  ៦០០ ដុល្លារអាមេរិក នេះបើយោងតាមចុះផ្សាយពីសារព័ត៌មានចិន Carnewschina។

2026款仰望U8L鼎世版:总裁行政座驾的核心进化| BitAutoYangwang U8L ត្រូវបានគេចាត់ទុកថាជាម៉ាកយីហោរថយន្ដប្រណិតលំដាប់កំពូលរបស់ BYD ដោយរំពឹងថានឹងមកប្រកួតប្រជែងជាមួយរថយន្តប្រណិតលំដាប់កំពូលពីក្រុមហ៊ុនគូប្រជែងចាស់វស្សាល្បីៗនៅលើពិភពលោកដូចជា Rolls-Royce, Bentley និង Maybach ជាដើម។ រថយន្ត Yangwang U8L ត្រូវបានដាក់លក់ជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ ២០២៥ ជារថយន្តប្រភេទ EREV មានប្រវែងបណ្ដោយ ៥.៤ ម៉ែត្រ បំពាក់ជាមួយកៅអី ៣ ជួរ ត្រូវបានពង្រីកប្រវែងតួខ្លួនវែងជាងម៉ូឌែល U8 ធម្មតា។ រថយន្តនេះមានតម្លៃចន្លោះពី ប្រហែល ១៨៩ ៥៩០ ដល់ ១៩២ ៥៥៥ ដុល្លារ។

ដោយឡែកនៅថ្ងៃទី ៣ ខែសីហា រថយន្ត SUV ម៉ូឌែល Yangwang U8L ប្រភេទ ៤ កៅអី ត្រូវបានលាតត្រដាងរូបភាពផ្លូវការនៅក្នុងប្រទេសចិន។ ម៉ូឌែលប្រភេទនេះមានឈ្មោះថា “Snowcrest Edition” ដោយប្រើប្រាស់ពណ៌តួរថយន្តពណ៌ប្រាក់ អមដោយការរចនាលម្អពណ៌មាសនៅតាមចំណុចផ្សេងៗ រួមទាំងនិមិត្តសញ្ញាផ្នែកខាងមុខដែលធ្វើពីមាសសុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈពិសេសចម្បងនៃរថយន្ត SUV ប្រភេទ ៤ កៅអីនេះ គឺស្ថិតនៅក្នុងកាប៊ីនខាងក្នុង ដោយក្នុងនោះកៅអីជួរទីពីរប្រើប្រាស់កៅអីឯករាជ្យចំនួនពីរ ខណ្ឌចែកដាច់ដោយឡែក ហើយក៏បានភ្ជាប់មកាមួយជើងទម្រកណ្តាលទំហំធំ, អេក្រង់បញ្ជាបែប Touch, ទូរទឹកកកនិងថតសម្រាប់ផ្ទុកអីវ៉ាន់លាក់ខ្លួនជាច្រើន។


បន្ថែមពីនេះស្បែកស្រោបកៅអីរបស់រថយន្តនេះត្រូវបានរំលេចដោយរូបចម្លាក់នៃទេសភាពជួរភ្នំ ហើយរូបភាពស្រដៀងគ្នានេះ ក៏អាចមើលឃើញនៅលើកន្លែងទម្រជើងកណ្តាល, ជញ្ជាំងទ្វារនិងសសរកាប៊ីន (pillars) ផងដែរ។ រថយន្ត U8L Snowcrest មានរំលេចឡូហ្គោរូបភ្នំនៅលើខ្នើយកល់ក្បាលនៃកៅអីនីមួយៗចំណុចទាំងនេះគឺជាភាពឆ្នៃប្រឌិតនិងជាប្រណីតភាពរបស់រថយន្ដ SUV មួយនេះផងដែរ។ កៅអីជួរទីពីរនៃរថយន្ត Yangwang U8L ប្រភេទ ៤ កៅអី ត្រូវបានបំពាក់ដោយទម្រជើងដំណើរការដោយយថាមពលអគ្គិសនី និងបំពាក់ជាមួយឧបករណ៍សំឡេងភ្ជាប់មកជាមួយខ្នើយកល់ក្បាល។ ចំណុចលេចធ្លោផ្សេងទៀត រួមមានភ្លើងលម្អ ambient lighting ជាច្រើនកន្លែងនៅផ្នែកខាងក្នុង, តុបត់ និងដំបូលកញ្ចក់ប៉ាណូរ៉ាម៉ា (panoramic roof) ទំហំធំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yangwang U8L នេះអាចនឹងប្រើប្រាស់កញ្ចក់បង្អួចខាងក្រោយប្រភេទកំណត់កម្រិតពន្លឺដោយថាមពលអគ្គិសនី ដោយសារតែក្នុងរូបភាពដែលបង្ហាញដោយក្រុមហ៊ុន មិនបានឃើញមានវាំងននបាំងពន្លឺថ្ងៃបត់ដៃ ឬអគ្គិសនីនៅក្នុងរូបភាពផ្លូវការនោះទេ។ យ៉ាងណាមិញសម្រាប់ព័ត៌មានបន្ថែមអំពីម៉ូឌែល Yangwang U8L  Snowcrest Edition នេះនឹងត្រូវប្រកាសជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម