Nissan GT-R Nismo នឹងត្រៀមបង្ហាញខ្លួននៅក្នុងប្រទេសវៀតណាម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Nissan បានបញ្ចេញនូវរថយន្ត GT-R Nismo Special Edition ហើយក៏កំពុងត្រៀមបង្ហាញខ្លួន នៅក្នុងប្រទេសវៀតណាម។

ជាពិសេសរថយន្ត Nissan GT-R Nismo Special Edition ត្រូវបានបញ្ជាទិញដោយក្រុមហ៊ុនយក្សរបស់វៀតណាមកាលពីដើមឆ្នាំនេះ តាមរយៈក្រុមហ៊ុននាំចូលឯកជននៅទីក្រុងហាណូយ។ ជាពិសេសរថយន្ត Nissan GT-R Nismo  Special Edition ត្រូវបានផលិតត្រឹមចំនួនតែ ៣០០ គ្រឿងនៅទូទាំងពិភពលោក។ បន្ថែមពីនេះក្រុមហ៊ុនផលិតរថយន្តជប៉ុនធ្លាប់បានប្រកាសថារថយន្តស្ព័រនេះត្រូវបានបញ្ជាទិញអស់ពីស្តុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់លក្ខណៈពិសេសដែលគួរអោយកត់សម្គាល់ដោយផ្នែកមួយចំនួននៃរថយន្តត្រូវបានធ្វើឡើងពីកាបូនដោយរួមមាន៖ គម្របម៉ាស៊ីន, កាងខាងមុខ, ប៉ាណា, កាងជមហៀង, កាងខាងក្រោយ, ដំបូលខាងលើ និង spoiler រួមជាមួយការកំលេចដោយពណ៌ក្រហមផងដែរ។

បន្ថែមពីនេះ Nissan GT-R Nismo Special Edition ក៏បានភ្ជាប់មកជាមួយថាសកង់ទំហំ ២០អ៊ីញ រំលេចជាមួយពណ៌ក្រហម និងកាបូន និងអមដោយដុំហ្វ្រាំងប្រភេទសេរ៉ាមិចពណ៌លឿងផងដែរ។ រីឯផ្នែកខាងក្នុងបានប្រើប្រាស់ជាមួយពណ៌ខ្មៅលលាយពណ៌ក្រហម និងបានប្រើប្រាស់ជាមួយកៅអីស្ព័រប្រភេទស្បែក រួមជាមួយ Console កណ្តាលស្រោបដោយកាបូនផងដែរ។

ដោយទ្បែកចំពោះផ្នែកម៉ាស៊ីននៃរថយន្ត Nissan GT-R Nismo Speciale Edition ប្រើប្រាសម៉ាស៊ីនសាំង V6 ចំណុះ ៣,៨ លីត្រ ផលិតកម្លាំង ៥៩២ សេះ និងកម្លាំងរមួល ៦៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៦ វគ្គ ដែលអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ ៣ វិនាទីជាមួយនឹងល្បឿនអតិបរមា ៣៣០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម