Acela Apex 6×6 សេរ៊ីឆ្នាំ២០២៤ កំពូលរថយន្ត Off-Road ចេញលក់នៅលើទីផ្សារជាមួយតម្លៃខ្ទង់ ៥០មុឺនដុល្លារ

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hunter RMV បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Acela Apex 6×6 សេរ៊ីឆ្នាំ២០២៤ ប្រភេទ Off-Road ជាមួយតម្លៃលក់លើទីផ្សារខ្ទង់ កន្លះលានដុល្លារ។

រថយន្តនេះមានការរចនាផ្នែកខាងក្រៅកាច ដែលមានកំពស់បាតក្រោម ៥៥៨,៨ ម.ម ហើយរត់នៅលើថាសកង់ទំហំ ២០អ៊ីញ និងសំបកកង់ទំហំ ៤៦,៦អ៊ីញ៕ ខណៈផ្នែកខាងក្នុងវិញ មានបំពាក់ទូខោអាវផ្ទាល់ខ្លួន, ម៉ាស៊ីនបោកគក់/ម៉ាស៊ីនសម្ងួត, ទូរទឹកកក, កន្លែងចម្អិនអាហារ, បន្ទប់ទឹក និង​​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ solar power system ទំហំ ៣,០០០វ៉ាត់ ដែលអាចភ្ជាប់ Victron Bluetooth បានជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាត្រូវបានដំណើរការដោយម៉ាសុីនម៉ាស៊ូត Caterpillar ចំណុះ ៧,២លីត្រ Turbodiesel I-6 3126 និងមានភ្ជាប់មកជាមួយប្រអប់លេខអូតូ Allison 3070 ៧វគ្គ និងមុខងារចាក់សោប៉ុងអូតូ ដែលអាចផលិតកម្លាំងសរុបបានចំនួន ៣៣០សេះ និងអាចបើកបរបចម្ងាយ ១,២៨៧គីឡូម៉ែត្រ ដោយប្រើប្រេងមួយធុងពេញ ៤២៧លីត្រ និងមានល្បឿនបើកបរអតិបរមា ១១៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម