Aito M7 ប្រើ Plug-in hybrid ចាក់សាំងពេញ ជិះបានលើស ១ពាន់គីឡូម៉ែត្រ លេចវត្តមាននៅទីផ្សារអារ៉ាប់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Aito ប្រចាំនៅទីផ្សារប្រទេសអារ៉ាប់រួម UAE បានធ្វើការដាក់បង្ហាញចេញលក់នៅរថយន្ត Aito M7 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៥៧ ២០០ ដុល្លារ ដល់ ៧០ ៨០០ ដុល្លារ ។

Aito M7 នៅទីផ្សារប្រទេសអារ៉ាប់ដាក់ឈ្មោះថា Aito Seres 7 ដំណើរការដោយថាមពល Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ៤៣៣ សេះ និងកម្លាំងរមួល ៦៥៤ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤០គីឡូវ៉ាត់ម៉ោង និងចាក់សាំងពេញចំណុះ ៦០លីត្រ អាចបើកបរបានចម្ងាយ ១១៥០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០២០ ម.ម ទទឹង ១ ៩៤៥ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy-wheels ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ អាចប្រើមុខងារ Apple CarPlay រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងឧកបរណ៍បំពងសំឡេង ១១ ចំណុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម