[ទីផ្សារបរទេស] ក្រុមហ៊ុន Alfa Romeo បានធ្វើការបញ្ចេញនូវវីដេអូ teaser ថ្មីនៃរថយន្ត Tonale ប្រភេទ SUV ដែលនឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ។
Let me introduce you to the band: #FrancescoCalcara on Marketing, #DanielGuzzafame on Product, #AntonioCasarella on Manufacturing + #AlejandoMesoneroRomanos on Design.
A talented group ready for big hits in the future!
1st album "Tonale Road" out on 8th February.
Don't miss it! pic.twitter.com/rWuVDKLtHZ— Jean-Philippe Imparato (@JPImparato) February 3, 2022
នៅក្នុងវីដេអូមួយក្នុងចំណោមវីដេអូដែលបានចែករំលែកដោយគណនី Twitter របស់ Alfa Romeo បង្ហាញយ៉ាងខ្លីអំពីកុងទ័របង្ហាញនៃរថយន្ត និងផ្នែកខាងមុខនៃរថយន្ត SUV ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ ប្រភេទ LED និងប៉ាណាខាងមុខភ្ជាប់ជាមួយឡូហ្គូ Alfa Romeo ផងដែរ។
Discover driver-centric design in the cockpit of the new #AlfaRomeoTonale, featuring the multi-functional “Cannocchiale” cluster. “La Metamorfosi” begins February 8th. https://t.co/7tknJCcFTR pic.twitter.com/dh7o9BUwBq
— Alfa Romeo USA (@AlfaRomeoUSA) January 26, 2022
ទន្ទឹមនឹងនេះ ក៏មានការនិយាយតៗគ្នាផងដែរថា Tonale នឹងត្រូវបានផ្តល់ជូនទាំងម៉ាស៊ីនចំហេះក្នុង និង plug-in hybrid ។ ជាមួយគ្នានេះ រថយន្តនេះអាចប្រើប្រាស់ថាមពលដូចទៅនឹងរថយន្ត Jeep Compass 4xe បញ្ជូនថាមពលទៅកាន់កង់ទាំងបួនដោយប្រអប់លេខអូតូ និងផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយ។
ក្នុងនោះដែរ នេះមិនមែនជាប្រភេទ SUV ថ្មីតែមួយគត់ដែល Alfa Romeo កំពុងផលិតនោះទេ។ កាលពីដើមខែវិច្ឆិកា ត្រូវបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីនឹងបញ្ចេញរថយន្តប្រភេទ SUV ខ្នាតតូចជាង Tonale ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ Mini ផងដែរ ៕