Alfa Romeo Stelvio ឆ្នាំ២០២៦ មានជម្រើសម៉ាសុីនកូនកាត់ហាយព្រីតនិងអគ្គិសនីសុទ្ធ

រថយន្ដប្រេនអុីតាលី Alfa Romeo Stelvio ជំនាន់ទីពីរ ត្រូវបានគេប្រទះឃើញកំពុងធ្វើតេស្តនៅអឺរ៉ុប ហើយគម្រោងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ មុនពេលដាក់លក់នៅលើទីផ្សារនៅឆ្នាំ ២០២៦។ រថយន្ត Stelvio ស៊េរីថ្មីនឹងមានវត្តមាននៅទឹកដីសហអាមេរិកក្នុងឆ្នាំ ២០២៦ ឬ ២០២៧ នឹងមានជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងម៉ាសុីនកូនកាត់ហាយព្រីត (hybrid)។

RE: All-new Alfa Romeo Stelvio edges closer - Page 1 - General Gassing - PistonHeads UK Alfa Romeo ត្រូវបានគេប្រទះឃើញនៅភាគខាងជើងប្រទេសស៊ុយអែត នៅចុងបញ្ចប់នៃការធ្វើតេស្តជាមួយអាកាសធាតុត្រជាក់។ រូបភាពល្លេចធ្លាយទាំងនេះបានលេចឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alfa Romeo លោក Santo Ficili បានបញ្ជាក់ពីការបង្ហាញខ្លួនរបស់រថយន្ដ Stelvio ក្នុងឆ្នាំ ២០២៥ មុនពេលចេញលក់នៅឆ្នាំ ២០២៦។

RE: All-new Alfa Romeo Stelvio edges closer - Page 1 - General Gassing -  PistonHeads UKរថយន្ត Stelvio ជំនាន់ចុងក្រោយនេះនឹងក្លាយជារថយន្តដំបូងគេនៅអឺរ៉ុប ដែលប្រើប្រាស់គ្រោងឆ្អឹង STLA Stellantis ហើយបច្ចុប្បន្នគ្រោងឆ្អឹងបានបំពាក់នៅលើរថយន្ដ Dodge Charger, Jeep Wagoneer S និង Jeep Recon ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ។ ទោះបីជាយ៉ាងក៏រថយន្ដ Stelvio នៅតែរក្សាភាពស្ព័ររបស់ខ្លួន ដោយធានាថារថយន្ត SUV នេះមិនភ្លេចឫសគល់រថយន្ដបែប performance។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

Alfa Romeo Stelvio 2026, eccola durante i test: foto, anticipazioni e uscita | Quattroruote.itគិតមកទល់ពេលនេះយើងមិនទាន់មានព័ត៌មានលម្អិតទាំងអស់នៅឡើយទេ ប៉ុន្តែអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alfa Romeo លោក Jean-Philippe Imparato ធ្លាប់បានបង្ហើបថារថយន្ដ Stelvio Quadrifoglio អាចបង្កើតកម្លាំងរហូតដល់ ៩៨៦សេះ ជាមួយជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ។ យ៉ាងណាមិញក៏មានការប៉ាន់ស្មានអំពី Alfa Romeo អាចននឹងប្រើម៉ាស៊ីន inline-six twin-turbo ថ្មីរបស់ Charger សម្រាប់កំណែដែលប្រើប្រាស់សាំងផងដែរ។

ម៉ូដែលថ្មីនេះក៏នឹងមានស្ថាបត្យកម្មអេឡិចត្រូនិច STLA Brain ដែលអនុញ្ញាតឲ្យមានការអាប់ដេតតាមប្រព័ន្ធដំណើរការមួយចំនួនតាមអាកាសធាតុជាក់ស្ដែង និងប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) កាន់តែទំនើប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម