
បន្ទាប់ពីមានការបង្ហាញចេញមួយចំនួនកាលពីដើមខែមិថុនា ពេលនេះ ក្រុមហ៊ុន IM Motors ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង SAIC និង Alibaba បានប្រកាសគ្រោងនឹងប្រកាសចេញជាផ្លូវការនូវរថយន្ត IM LS9 របស់ខ្លួន នៅចុងឆ្នាំ២០២៥ នេះហើយ។
ក្នុងនោះ រថយន្ត IM LS9 នេះ គឺមានប្រវែង ៥ ២៧៩ ម.ម ទទឹង ២ ០០០ ម.ម កម្ពស់ ១ ៨០៦ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ Turbo ផលិតកម្លាំងបាន ១៥៣សេះ និងម៉ូទ័rអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២១៥ និង ៣០៨ សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយ Freevoy របស់ CATL អាចបើកបរបានចម្ងាយដល់ ៤៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
ចំពោះការរចនារបស់រថយន្តសេរ៊ីថ្មីនេះ គឺមានការរចនាស្រដៀងនឹងរថយន្តផ្សេងៗដែរ ប៉ុន្តែអ្វីដែលពិសេសនោះគឺរថយន្ត IM LS9 នេះ គឺទទួលបាននូវបច្ចេកវិទ្យា X-by-Wire ជំនាន់ទី ៣ របស់ IM Motors ។ លើសពីនេះ ក៏ទទួលបាននូវជម្រើសថាសកង់ទំហំ ២០ ដល់ ២២អ៊ីញ ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ៕