ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Alibaba នឹងបញ្ចេញឡានថ្មីរបស់ខ្លួននៅចុងឆ្នាំនេះ អាចជិះបាន ៤៥០គ.ម ដោយអគ្គិសនីសុទ្ធ!

Alibaba នឹងបញ្ចេញឡានថ្មីរបស់ខ្លួននៅចុងឆ្នាំនេះ អាចជិះបាន ៤៥០គ.ម ដោយអគ្គិសនីសុទ្ធ!

បន្ទាប់ពីមានការបង្ហាញចេញមួយចំនួនកាលពីដើមខែមិថុនា ពេលនេះ ក្រុមហ៊ុន IM Motors ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង SAIC និង Alibaba បានប្រកាសគ្រោងនឹងប្រកាសចេញជាផ្លូវការនូវរថយន្ត IM LS9 របស់ខ្លួន នៅចុងឆ្នាំ២០២៥ នេះហើយ។

ក្នុងនោះ រថយន្ត IM LS9 នេះ គឺមានប្រវែង ៥ ២៧៩ ម.ម ទទឹង ២ ០០០ ម.ម កម្ពស់ ១ ៨០៦ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ Turbo ផលិតកម្លាំងបាន ១៥៣សេះ និងម៉ូទ័rអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២១៥ និង ៣០៨ សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយ Freevoy របស់ CATL អាចបើកបរបានចម្ងាយដល់ ៤៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនារបស់រថយន្តសេរ៊ីថ្មីនេះ គឺមានការរចនាស្រដៀងនឹងរថយន្តផ្សេងៗដែរ ប៉ុន្តែអ្វីដែលពិសេសនោះគឺរថយន្ត IM LS9 នេះ គឺទទួលបាននូវបច្ចេកវិទ្យា X-by-Wire ជំនាន់ទី ៣ របស់ IM Motors ។ លើសពីនេះ ក៏ទទួលបាននូវជម្រើសថាសកង់ទំហំ ២០ ដល់ ២២អ៊ីញ ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម