All-New Chevrolet Bolt ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នឹងមកដល់នៅឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GM បានធ្វើការប្រកាសជាផ្លូវការទាកទងទៅនឹងរថយន្ត Chevrolet Bolt ជំនាន់ថ្មី ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ ជាមួយរូបរាងថ្មីទាំងស្រុង នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន GM បាននិយាយថា សម្រាប់ជំនាន់ក្រោយ រថយន្តនេះនឹងត្រូវបានផលិតឡើងលើស្ថាបត្យកម្ម Ultium architecture របស់ GM ដែលប្រើប្រាស់នៅអាគុយប្រភេទលីចូមដែកផូស្វាត ។ យោងតាមគេហទំព័រ Autonews រថយន្ត Chevrolet Bolt នឹងជារថយន្តប្រើអគ្គិសនីសុទ្ធ EV ដែលមានមូលដ្ឋាននៅអាមេរិកខាងជើងដំបូងគេក្នុងការរួមបញ្ចូលបច្ចេកវិទ្យានេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Chevrolet Bolt ម៉ូដែលបច្ចុប្បន្ននឹងត្រូវបានឈប់ផលិតនៅចុងឆ្នាំ ២០២៣ នេះហើយ ។ ជាមួយគ្នា ចំពោះរថយន្តអគ្គិសនីសុទ្ធ Chevrolet Bolt EV ក្រុមហ៊ុន GM មិនទាន់បង្ហាញព័ត៌មានលម្អិតអ្វីច្រើននៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម