All-new Honda StepWGN e:HEV ២០២២ ត្រូវបានដាក់បង្ហាញជាផ្លូវការជាលើកដំបូងក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] រថយន្ត all-new Honda StepWGN ស៊េរីឆ្នាំ២០២២ ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់ជំនាន់ទី៦ ដោយរក្សានៅការរចនារាងប្រអប់ ដើម្បីពង្រីកទំហំខាងក្នុងឲ្យធំទូលាយតាមដែលអាចធ្វើទៅបាន។

ការសង្កត់ធ្ងន់លើការរចនាផ្នែកខាងក្រៅដែលគួរអោយកត់សំគាល់គឺសង្ហាជាងជំនាន់ទី៥ ដោយមាន២ម៉ូដែលធំៗសម្រាប់ជ្រើសរើសគឺ StepWGN Air និង StepWGN Spada ជាមួយនឹងជម្រើសសម្រាប់ទាំងម៉ាស៊ីនសាំងសុទ្ធ និង e:HEV ម៉ាស៊ីន hybrid ផងដែរ។ គ្រោងនឹងបង្ហាញខ្លួនជាសាធារណៈរបស់ខ្លួននៅឯ Tokyo Auto Salon ២០២២ នៅថ្ងៃទី ១៥ ខែមករា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាផ្នែកខាងក្រៅនៃ all-new Honda StepWGN ស៊េរីឆ្នាំ២០២២ នេះ ភ្ជាប់មកជាមួយចង្កៀងមុខ LED រាងការ៉េភ្ជាប់ជាមួយនឹងប៉ាណាខាងមុខធំដែលតុបតែងដោយស៊ុមក្រូមេ។ Spada នឹងត្រូវបានពង្រឹងជាមួយនឹងឆ្នូតក្រូមេ នៅលើកាងខាងមុខ និងខាងក្រោយ និងកញ្ចក់ទ្វារ រួមជាមួយនឹងកញ្ចក់។ កញ្ចក់ធំជុំវិញរថយន្ត ដើម្បីបង្កើនភាពមើលឃើញនៅគ្រប់កៅអី។ ខណៈ​ដែល​ភ្លើង​ក្រោយ​ត្រូវ​បាន​រចនា​ដាក់​បញ្ចូល​គ្នា​បញ្ឈរ​ជាមួយ​​ D-pillar ដែល​បន្ថែម​ភាព​ប្រណីត​ផង​ដែរ។​

តាមរូបភាព គេអាចមើលឃើញថា កាប៊ីនត្រូវបានបំពាក់ដោយកៅអីធំនៅជួរទី២ ដែលអាចលៃតម្រូវទៅមុខ និងខាងក្រោយបាន ហើយរំកិលចេញទៅចំហៀងផងដែរ បង្កើនផាសុកភាពជាមួយនឹងខ្នើយទ្រជើងដែលអាចបត់បាន។

Honda StepWGN ថ្មី​នេះ​បាន​ភ្ជាប់មក​ជាមួយ​នឹង​ទ្វាខាងក្រោយ​អគ្គិសនី​ដែល​អាច​លៃតម្រូវ​កម្ពស់​បាន។ ខណៈពេលដែលទ្វាររូតទាំងសងខាងត្រូវបានបំពាក់ដោយប៊ូតុងបិទបើកជាតាមស្តង់ដារ។

បន្ថែមពីនេះរថយន្តនេះក៏ត្រូវបានបំពាក់ដោយអេក្រង់ដ៏ធំ Honda CONNECT Navi ទំហំ ១១.៤ អ៊ីង ដែលក្រុមហ៊ុន Honda បញ្ជាក់ថា គឺជារថយន្តដែលធំជាងគេក្នុងចំណោមរថយន្តដែលលក់ក្នុងប្រទេសជប៉ុន។ រួម​ទាំង​អេក្រង់​អ្នក​ដំណើរ​ខាង​ក្រោយ​ទំហំ ១៥,៦ អ៊ីញ​ ដែល​អាច​បង្ហាញ​ក្នុង​កម្រិត HD ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម