[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បញ្ចេញបន្ថែមនៅរថយន្ត MG ZS ជំនាន់ថ្មី សេរ៊ីឆ្នាំ ២០២៥ ប្រើម៉ាស៊ីនចំហេះក្នុង បន្ទាប់ពីម៉ូដែលប្រើ Hybrid ជាមួយតម្លៃលក់ចាប់ពី ២៦ ៩៩០ ដុល្លារ ក្នុងទីផ្សារប្រទេសអូស្រ្តាលី ។
MG ZS ប្រភេទ ICE នេះ ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖
- ម៉ាស៊ីនសាំងចណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១០ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងមានកម្រិតស៊ីប្រេងខ្ទង់ ៦,៧ លីត្រ/១០០ គីឡូម៉ែត្រ ។
- ម៉ាស៊ីនសាំងចណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងមានកម្រិតស៊ីប្រេងខ្ទង់ ៦,៩ លីត្រ/១០០ គីឡូម៉ែត្រ ។
រថយន្តនេះ មានភាពស្ព័រដែលត្រូវបានឌីស្សាញឡើងជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦អ៊ីញ ដល់ ១៨អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥ អ៉ីញ ដល់ ១២,៣អ៊ីញ អាចប្រើមុខងារ AppleCarPlay/Android Auto រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕