All-new Subaru WRX S4 ស៊េរីថ្មី បំពាក់ដោយបច្ចេកវិទ្យាទំនើប គ្រោងបង្ហាញខ្លួននៅថៃខែក្រោយ

[ទីផ្សារបរទេស] រថយន្ត Subaru WRX S4 បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារជប៉ុននៅខែវិច្ឆិកា ឆ្នាំ ២០២១។ ខណៈពេលនេះ ក្រុមហ៊ុន TC Subaru ប្រចាំនៅប្រទេសថៃកំពុងរៀបចំនាំចូលរថយន្ត all-new Subaru WRX ស៊េរីថ្មី ដែលគ្រោងនឹងដាក់បង្ហាញនៅថ្ងៃទី ១៩ ដល់ ២៨ ខែសីហា ឆ្នាំ ២០២២ នៅក្នុងព្រឹត្តិការណ៍ Big Motor Sales 2022។

រថយន្ត WRX S4 បានប្រើប្រាសជាមួយគ្រោងឆ្អឹង Subaru Global Platform ជាមួយបូម shock absorbs ជួយកាត់បន្ថយរំញ័ររហូតដល់ ៥០% ត្រូវបានបំពាក់ដោយប្រព័ន្ធ suspension ជំនួយឲ្យរឹងមាំជាងមុន ហើយបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ។ Subaru WRX S4 មកជាមួយការកែលម្អ​ផ្នែក​ខាង​មុខ​-ក្រោយ​ថ្មីទាំងស្រុង​ ដោយបំពាក់ជាមួយចង្កៀង​ក្រោយថ្មី​ របាំងការពារ​ពណ៌​ខ្មៅ​ជុំវិញ​រថយន្ត​ មើលទៅកាន់តែស្ព័រ រន្ធខ្យល់នៅលើគម្របម៉ាស៊ីន សំបកកង់មុខ និងថាសកង់ស្ព័រពណ៌ខ្មៅថ្មីទៀតផង។

ពាណិជ្ជកម្ម

នៅផ្នែកខាងក្នុង បំពាក់កៅអីស្បែកខាងមុខប្រភេទ Recaro ជាមួយឡូហ្គោ STI ហើយបន្ទះទ្វារត្រូវបានតុបតែងដោយកាបូន ឈ្នាន់ស្រោបដោយអាលុយមីញ៉ូម។ អេក្រង់កំសាន្ត touchscreen ទំហំ ១១,៦ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Starlink និងកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញថ្មីតែមួយគត់សម្រាប់ទីផ្សារជប៉ុន។ លើសពីនេះ ក៏បានរួមបញ្ចូលនៅបច្ចេកវិទ្យាជំនួយការបើកបរ EyeSight X ចុងក្រោយបង្អស់ ជាមួយសេនស័រជាច្រើន និងកាមេរ៉ាសម្រាប់អ្នកបើកបរដែលមានទីតាំងនៅលើកុងសូលកណ្តាល។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ Boxer ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិត​កម្លាំងបាន ២៧១ សេះ និង​កម្លាំង​រមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ​ដៃ ៦ វគ្គ និង​ប្រអប់លេខ​អូតូ CVT ប្រព័ន្ធបើកបរប៉ុង ២៕

Sponsored