[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely Group បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ ជាមួយនឹងការធ្វើឲ្យប្រសើរឡើងជាច្រើនបើប្រៀបធៀបទៅនឹងជំនាន់មុន ដែលមានតម្លៃលក់ចាប់ពី ៣៧ ៥០០ ដុល្លារនៅទីផ្សារប្រទេសចិន ។
All-new Zeekr 001 ត្រូវបានគាំទ្រដោយ 800V platform បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៦២ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៧៥០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ១០-៨០% ប្រើរយៈពេល ១១,៥ នាទី និងសាកថ្មត្រឹម ៥នាទី អាចបើកបរបានចម្ងាយ ២៥៦ គីឡូម៉ែត្រ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៧៧ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០៥ ម.ម សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងទៅម៉ូដែល Zeekr 001 FR នឹងទទួលបានកាងមុខថ្មី ក៏ដូចជាសេនស័រនៅដំបូល ព្រមទាំងកាង spoiler ខាងក្រោយថ្មីជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ដែលអាចបង្វិលបាន គាំទ្រដោយឈីប Snapdragon 8295 chip អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ៣៥,៥ អ៉ីញ ។ លើសពីក៏ទទួលបាន ឧបករណ៍បំពងសំឡេងម៉ាក Yamaha ២៨ចំនុច ដំបូលកញ្ចក់ panoramic moonroof អាចផ្លាស់ប្តូរពណ៌បានផងដែរ ៕