Alpina B7 ឆ្នាំ២០២០ ច្នៃចេញពី BMW 7 Series កម្លាំងខ្លាំង និងទំនើបញាក់សាច់!

រថយន្ត Alpina B7 ជំនាន់​ទី ៣ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​អាមេរិកខាងជើង។ Alpina B7 ស៊េរី​ឆ្នាំ ២០២០ ខាង​លើ​នេះ គឺ​មាន​ល្បឿន​លឿន​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ទំនើប​ផុត​លេខ​ទៀត​ផង។

Aplina គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ដ​ដែល​មាន​ឯកទេស​ក្នុង​កំណែ​ពិសេស​នៃ​រថយន្ត BMW និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​ផលិត​រថយន្ត​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​នាំ​យក​រថយន្ត BMW ចេញ​ពី​រោងចក្រ​ផ្ទាល់ រួច​យក​ទៅ​កែកុន និង​តុបតែង​នៅ​រោងចក្រ​របស់​ខ្លួន​ផ្ទាល់​តែ​ម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Alpina B7 គឺ​ផ្អែក​លើ​រថយន្ត BMW 7 Series ស៊េរី​ឆ្នាំ ២០២០ ដែល​ទើប​តែ​ចេញ ប៉ុន្តែ​បាន​បំពាក់​ម៉ាស៊ីន​ពិសេស​ពី​ក្រុមហ៊ុន Alpina ផ្ទាល់ គឺ​ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន​រហូត​ដល់​ទៅ ៦០០ សេះ ហើយ​អាច​រត់​ដល់​ល្បឿន​អតិបរមា ៣៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ រថយន្ត​ប្រភេទ Sedan ស្ព័រ​ដ៏​ប្រណីត​នេះ​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD និង ប្រអប់លេខ​អូតូ ៨ វគ្គ។

ក្រៅ​ពី​កម្លាំង​ខ្លាំង Alpina B7 ក៏​ទទួល​បាន​បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ និង​បច្ចេកវិទ្យា​សុវត្ថិភាព​ដ៏​ទំនើប​ផង​ដែរ។ វា​មាន​តែ​ជម្រើស ២ ពណ៌​ប៉ុណ្ណោះ គឺ ពណ៌​បៃតង​ចាស់ និង​ពណ៌ខៀវ។ វា​មាន​តម្លៃ​ចាប់​ពី ១៤១ ៧០០ ដុល្លារ​ឡើង​ទៅ​លើ​ទីផ្សារ​បរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម