Alpine បញ្ចេញគំរូឡាន Supercar ប្រើថាមពលចំហាយទឹក តួខ្លួនបំពាក់កាបូនទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Alpine បានបន្តធ្វើការអភិវឌ្ឍន៍ទៅលើរថយន្ត Alpine Alpenglow Hy6 ប្រភេទ supercar ប្រើថាមពលដើរដោយចំហាយទឹក FCEV បានដាក់បង្ហាញនៅឯពិព័រណ៍រថយន្ត Paris Motor Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសបារាំង។

Alpine Alpenglow បំពាក់ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៧៣០ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ រួមទាំងធុងផ្ទុកថាមពលអ៉ីដ្រូសែនចំនួន ៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីថាមពលអ៉ីដ្រូសែនថ្មី រថយន្តនេះ មានការអាប់ដេតទៅលើផ្នែកខាងក្រៅដែលបានផលិតចេញពី Carbon-fiber ទាំងស្រុង ។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់រួមមាន រន្ធខ្យល់នៅគម្របម៉ាស៊ីន និងផ្នែកខាងក្រោយដែលបានរចនាឡើងវិញជាមួយនឹងគម្របម៉ាស៊ីនថ្លា រួមទាំងកាង spoiler ផ្តល់នៅរូបរាងបែបអនាគត ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Alpine កំពុងពិចារណាដាក់បញ្ចូលរថយន្តនេះទៅក្នុងផលិតកម្មជាផ្លូវការនាពេលអនាគតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម