Apple ពន្យាពេលការដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនដល់ឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុន Apple កំពុងតែកែប្រែផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួនម្តងទៀត ដោយបានអះអាងថា ខ្លួនមិនអាចផលិតរថយន្តបែបនេះជាមួយនឹងបច្ចេកវិទ្យាបច្ចុប្បន្នបានទេ។ ដូច្នេះ Apple ត្រូវបានគេនិយាយថាបានពន្យារពេលកាលបរិច្ឆេទនៃការដាក់បង្ហាញរថយន្តដែលបានកំណត់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦ ហើយក៏គ្រោងនឹងអភិវឌ្ឍរថយន្តនេះជាមួយនឹងដៃចង្កូត និងឈ្នាន់ផងដែរ។

ក្នុងនោះ គេហទំព័រ Bloomberg បានបន្ថែមថា រថយន្តនេះនឹងផ្តល់ការគាំទ្រសម្រាប់ការបើកបរដោយស្វ័យប្រវតិ្តពេញលេញនៅលើផ្លូវហាយវេ និងអនុញ្ញាតឱ្យអ្នកបើកបរបំពេញការងារផ្សេងទៀតខណៈពេលដែលរថយន្តបើកបរដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកដឹកនាំគម្រោងរថយន្តរបស់ក្រុមហ៊ុន Apple លោក Kevin Lynch គឺជាអ្នកជំរុញដំបូងសម្រាប់រថយន្តស្វ័យប្រវត្តិកម្រិត ៥ ដែលនឹងដាក់បង្ហាញនៅឆ្នាំ ២០២៥ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា កញ្ចប់បច្ចេកវិទ្យាស្វយ័តរបស់ Apple គឺប្រព័ន្ធ onboard computer system ដែលមានឈ្មោះថា Denali ។ ត្រូវបានគេនិយាយថានឹងផ្តល់នៅដំណើរការស្មើនឹងប្រហែល ៤ នៃបន្ទះឈីប Mac កម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន Apple រួមបញ្ចូលគ្នា ហើយសម្រាប់ការផលិតដែលត្រូវបានបង្កើតឡើងដោយក្រុមវិស្វកម្មស៊ីលីកុនរបស់ក្រុមហ៊ុន។ Apple ក៏​មាន​បំណង​លក់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ជាមួយ​នឹង​កាមេរ៉ា រ៉ាដា និង lidar។ ប្រព័ន្ធរបស់ Apple ក៏មានប្រព័ន្ធ cloud-based សម្រាប់ដំណើរការបញ្ញាសិប្បនិម្មិតដែលពឹងផ្អែកលើ Amazon Web Services ផងដែរ។

Apple សង្ឃឹម​ថា​នឹង​ផលិតរថយន្ត​នេះ​នៅលើគ្រោងឆ្អឹង EV platform ដែល​មាន​ស្រាប់ ប៉ុន្តែ​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​នៅ​តែ​ស្វែងរក​ដៃគូ។ ផែនការបច្ចុប្បន្នបានសុំឲ្យរថយន្តមានតម្លៃតិចជាង ១០០ ០០០ ដុល្លារ ដែលធ្វើឱ្យវាក្លាយជាគូប្រជែងផ្ទាល់ជាមួយ Tesla Model S និង Mercedes-Benz EQS ។ ការ​រចនា​រថយន្ត​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​នឹង​មិន​ត្រូវ​បាន​បញ្ចប់​រហូត​ដល់​ឆ្នាំ ២០២៣។

លើសពីនេះ ត្រូវបានគេយល់ថាក្រុមរថយន្តរបស់ក្រុមហ៊ុន Apple មានបុគ្គលិកប្រហែល ១ ០០០ នាក់ ហើយកំពុងចំណាយទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការធ្វើតេស្តដ៏សំខាន់នៃរថយន្តនេះកំពុងត្រូវបានធ្វើឡើងនៅអតីតផ្លូវ Chrysler ក្បែរទីក្រុង Phoenix ដែលអាជីវកម្មតំណាងឱ្យ Apple បានទិញក្នុងតម្លៃ ១២៥ លានដុល្លារក្នុងឆ្នាំ ២០២១ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម