Aston Martin DB11, DBS និង Vantage ត្រៀមទទួលបានការអភិវឌ្ឍថ្មី នៅឆ្នាំ ២០២៣

[ទីផ្សារបរទេស] កាលពីឆ្នាំមុន ក្រុមហ៊ុន Aston Martin បានប្រាប់អ្នកវិនិយោគនៅការចាត់ថ្នាក់នៃម៉ូដែលថ្មី និងការរចនា ដោយពេលនោះ ក្រុមហ៊ុនបាននិយាយថា រថយន្តជាង ១០គ្រឿងនឹងត្រូវបានដាក់ឲ្យដំណើរការជាមួយនឹងបច្ចេកវិទ្យា Mercedes នៅឆ្នាំ ២០២៣ និងម៉ាស៊ីនរបស់ពួកគេនឹងទទួលបានកែប្រែថ្មី។

ដោយកំពុងស្វែងយល់បន្ថែមអំពីរឿងនេះ ខណៈដែលប្រធានក្រុមហ៊ុន Aston Martin លោក Lawrence Stroll បានប្រាប់គេហទំព័រ Autocar ថារថយន្ត DB11, DBS និង Vantage នឹងត្រូវបានអាប់ឌេតយ៉ាងខ្លាំង ដែលពួកគេនឹងដូចជា “រថយន្តថ្មីទាំងអស់”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមការអាប់ឌេតនឹងមានអេក្រង់កំសាន្ត all-new touchscreen, ប្រព័ន្ធ MBUX របស់ Mercedes ប៉ុន្តែលោក Stroll បានកត់សម្គាល់ថាពួកគេនឹងមិនដូចគ្នាទាំងស្រុងទេ ព្រោះប្រព័ន្ធរបស់ Aston Martin នឹងមានរូបរាងពិសេសរបស់ខ្លួន និង “ការបញ្ចេញសំឡេងភាសាអង់គ្លេសត្រឹមត្រូវ”។

ខណៈពេលដែលលោក Stroll ត្រូវបានគេនិយាយយ៉ាងម៉ឹងម៉ាត់លើការអាប់ឌេតក្នុងការបើកបរ គាត់បានបញ្ជាក់ថាម៉ាស៊ីនចំណុះ ៥,២​ លីត្រ V12 របស់ DBS នឹងបន្តផ្តល់ជូន ដោយអាចផលិតកម្លាំងបាន ៧១៥ សេះ និងកម្លាំងរមួល ៩០០​ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,៤ វិនាទី និងល្បឿនអតិបរមា ៣៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំពោះម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo V8 នៅតែប្រើប្រាស់ដដែល ដោយបច្ចុប្បន្នអាចផលិតកម្លាំងបាន ៥០៣ សេះ និងកម្លាំងរមួល ៦៨៥ ញ៉ូតុនម៉ែត្រ នៅក្នុង Vantage ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនោះត្រូវបានបង្កើនដល់ ៥២៧ សេះ នៅក្នុង Vantage F1 Edition ហើយ Mercedes បានបញ្ជាក់យ៉ាងច្បាស់ថាម៉ាស៊ីនមានថាមពលច្រើនដើម្បីផ្តល់ឲ្យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម