Aston Martin DBX នឹងបង្ហាញរូបភាព Teaser ចុងក្រោយ មុនពេលបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃស្អែក

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Aston Martin បានបង្ហើបពីរូបរាងនៃរថយន្ត DBX ប្រភេទ Performance ថ្មី ដែលហៅថា DBX  ខណៈពេលនេះក្រុមហ៊ុនបានបញ្ចេញវីដេអូថ្មីដែលបង្ហាញនៅមុនការបង្ហាញខ្លួនរបស់រថយន្តនេះនៅព្រឹកថ្ងៃស្អែកនៅម៉ោង ៨ ព្រឹក ET។

ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពចុងក្រោយនេះ ប្រភេទ Crossover high-performance នឹងភ្ជាប់មកជាមួយកាងខាងមុខដ៏ពិសេសមួយជាមួយនឹងប៉ាណា និងកាងបែបស្ព័រ,​អំពូលបំភ្លឺ​ពេល​ថ្ងៃ​​រាង​ពងក្រពើ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាព teaserពីមុនក៏បានបង្ហាញដែរថា រថយន្តនេះនឹងត្រូវបានបំពាក់ដោយកង់ដ៏ធំ គ្រឿងតុបតែង​​ Carbon fiber trim, និងកៅអីដែលមានប៉ាក់។ យើង​ក៏​អាច​រំពឹង​បាន​នូវ​កាង​ខាង​ក្រោយ​បែប​ស្ព័រ, បំពងស៊ីមាំង​បួន និង​លក្ខណៈពិសេសៗ​បន្ថែម​ទៀត។

ទន្ទឺមនឹងនេះ Aston Martin កំពុងរក្សាព័ត៌មានលម្អិត ប៉ុន្តែកាលពីមុនបាននិយាយថា ម៉ូដែលនេះនឹងកំណត់ “ស្តង់ដារការបើកបរថ្មី” និងក្លាយជា “រថយន្ត SUV ដ៏ប្រណិតបំផុតរបស់ពិភពលោក”។ សម្រាប់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលនេះច្បាស់ជាមានថាមពលខ្លាំងជាង Lamborghini Urus ដែលមានម៉ាស៊ីនចំណុះ ៤,០​ លីត្រ Twin-turbo V8 ផលិតកម្លាំងបាន ៦៤១ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ដោយអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ ក្នុង​រយៈពេល ៣,៦ វិនាទីប៉ុណ្ណោះ និង​​ល្បឿន​អតិបរមា ៣០៥ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម